សហរដ្ឋអាមេរិក ៖ បន្ទាប់ពី ត្រឡប់មកស្រុកខ្មែរបានត្រឹមតែ ៦ខែហើយ តារាចម្រៀងស្រី សុគន្ធ និសា ក៏ត្រូវហោះហើរទៅផ្ទះ នៅសហរដ្ឋអាមេរិករបស់ខ្លួនជាមួយស្វាមី ឃើញរូបភាពហើយក៏ដឹងថា ចំហាយកក់ក្តៅថ្នាក់ណា មិនតែប៉ុណ្ណោះ ទៅចំពេលជិតឆ្លងឆ្នាំថែមទៀតផង។

ដោយសារតែ ហោះហើរទៅផ្ទះនៅក្រៅប្រទេសចំពេលល្អដូច្នេះ តារាចម្រៀងសាច់ចាំមិនចេះចាស់រូបនេះ ត្រូវបាន បណ្តាអ្នកគាំទ្ររំពឹងថា នឹងអាចឆ្លងឆ្នាំជាមួយគ្រួសារនិងស្វាមី នៅទីនោះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ថ្មីៗនេះ តារាស្រីរូបនេះ បានទម្លាយរូបភាពតុបតែងខ្លួន បែបមជ្ឈិមប្រទេស ជាមួយនឹងអាវខ្យល់ធំ  ការពារត្រជាក់ លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏បញ្ជាក់ថា នឹងត្រឡប់មកស្រុកខ្មែរវិញ នៅរយៈពេល២ថ្ងៃទៀត ដែលធ្វើឲ្យ មហាជនសង្ស័យថា ដោយសារអាកាសធាតុត្រជាក់ខ្លាំង ទើបធ្វើឲ្យ តារាស្រីរូបនេះ ខកខានឆ្លងឆ្នាំនៅក្រៅប្រទេសដូច្នេះ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង សុគន្ធ និសា រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា