ភ្នំពេញ៖ ពិតណាស់ ពិធីមង្គលការរបស់តារាចម្រៀងប្រុស លោក នៅ ស៊ីនឿន បានប្រារព្ធឡើងនៅថ្ងៃនេះជាថ្ងៃទី១ នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ ភ្នំពេញ សូហ្វីតែល ដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកទើបតែបានថតPre-wedding ថ្ងៃមុនសោះ ពេលនេះស្រាប់តែចូលរោងជ័យបាត់។
ជាមួយគ្នានេះ គេសង្គេតឃើញថា ពិធីមង្គលការតារាចម្រៀងប្រុសរូបនេះបានធ្វើឡើងយ៉ាងអធិកអធម ធំដុំមិនធម្មតា ដោយគ្រាន់តែព្រឹកថ្ងៃទី១ គេសង្គេតឃើញមានភ្ញៀវកិត្តិយសចូលរួមសុទ្ធតែលំដាប់កំពូលៗ ដូចជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោក ជំទាវ ហ៊ុន ស៊ីណាត និងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពិធីការិនី កែវ ចាន់និមល លោក នី រតនា ក៏ដូចជាតារាល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា មុននឹងឈានដល់ថ្ងៃមង្គលការ តារាចម្រៀងលោក នៅ ស៊ីនឿន តែងតែបានបង្ហាញរូបភាពស្វីតៗជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម សមជាគូព្រេងពិតៗតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]