អាមេរិក៖ កាលចុងឆ្នាំ២០២១ តារាចម្រៀងសម្លេងពីរោះលោក នៅ ស៊ីនឿន បានសម្រេចបញ្ចប់ភាពនៅលីវ ដោយបានរៀបការជាមួយភរិយាអាណិកជន ដែលជាអ្នករស់នៅអាមេរិក។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍នៅខ្មែររួច រូបលោកបានទៅរៀបចំពិធីមង្គលការជប់លៀងនៅអាមេរិកជាថ្មីម្ដងទៀតផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីរៀបការមានប្រពន្ធរួច តារារូបនេះហាក់ដកឃ្លាពីការងារសិល្បៈ ខណៈទៅរស់នៅខាងភរិយានៅអាមរិកដូច្នេះ។ លើសពីនេះទៅទៀត គេតែងឃើញលោក នៅ ស៊ីនឿន បង្ហាញជីវិតរស់នៅយ៉ាងមានសុភមង្គល ពោរពេញដោយស្នាមញញឹម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះទៀត ជារឿយៗលោក នៅ ស៊ីនឿន រឹតតែឲ្យហ្វេនមើលឃើញថា ការរស់នៅអាមរិករបស់ខ្លួន កាន់តែប្រើជីវិតឡូយឆាយមិនចាញ់កាលនៅខ្មែរប៉ុន្មានឡើយ។ ជាពិសេស រូបភាពថ្មីនេះតារារូបនេះ បានរៀបចំខ្លួនយ៉ាងស្អាត ហើយអ្វីដែលគេកត់សម្គាល់នោះ គ្រឿងអាលង្កាដែលលោកពាក់សម្អគឺសុទ្ធតែជាពេជ្រដែលមានតម្លៃថ្លៃផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]