រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ពេជ្រ សូលីកា បើទោះបីមួយរយៈពេលចុងក្រោយនេះ ហាក់មិនសូវចេញបទចម្រៀងថ្មីៗប៉ុន្មានក៏ដោយ តែប្រជាប្រិយភាពរបស់រូបនាង ហាក់មិនធ្លាក់ចុះទាល់តែសោះ ពោលរឹតតែ ទទួលការគាំទ្រខ្លាំងឡើង តាមរយៈរូបសម្រស់ក្មេងជាងវ័យ និងជីវិតឯកជនដែលស្រស់បំព្រង។
យ៉ាងណាមិញ តារាស្រីរូបនេះ ត្រូវគេឯងស្គាល់ជា តារាស្រីកំពូលសាច់ចាំ អាយុចូលក្បាល៣០ហើយក្តី តែបើមើល ពីរូបសម្បត្តិខាងក្រៅវិញ ធានាថា គ្មាននរណាទាយត្រូវនោះឡើយ បើតារាស្រី ពេជ្រ សូលីកា នៅខ្ញង់មិនចាញ់ក្រមុំថ្នាក់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ តារាចម្រៀងចាស់ចាំរូបនេះ បណ្តើរកូនប្រុសជាទីស្រឡាញ់ខ្លួន ទៅដើរកម្សាន្តនៅមាត់ទន្លេ ស្លៀកឈុតធម្មតាៗ ពាក់វ៉ែនតា ធ្វើខ្លួនបែបផែនដូចនៅផ្ទះធម្មតា តែផ្ទុយទៅវិញ បែរជាក្រឡេកមួយភ្លែត ស្ទើរច្រលំថា ជាបងប្អូននឹងគ្នាទៅហើយ បើមើលទៅ ពេជ្រ សូលីកា ក្មេងខ្លីញេញដូច្នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]