ភ្នំពេញ៖ ពិតជាឡូយ និងប្លែកខ្លាំងណាស់ សម្រាប់ Full MV បទ «LAMBO TOY» របស់ផលិតកម្ម Galaxy Navatra គ្រាន់តែចេញជាផ្លូវការនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ នេះភ្លាម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលទស្សនាយ៉ាងច្រើនភ្លាមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការទស្សនា Full MV បទ «LAMBO TOY» នេះ ទាំងការផលិត ទាំងការសម្តែងរបស់តារាសម្តែង និងតារាចម្រៀង មើលទៅពិតជារស់រវើកប្លែកភ្នែកខុសពីគេ ហើយពិតជាធ្វើអោយអ្នកទស្សនាមើលហើយពេញចិត្តស្តូកតែម្តង ជាពិសេសត្រូវចិត្តយុវវ័យថែមទៀតផង។ កាន់តែពិសេសនោះ គុណភាពវីដេអូមានកម្រិតច្បាស់ត្រជាក់ភ្នែក ដែលប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយផងដែរ។

បទ «LAMBO TOY» នេះផងដែរ ត្រូវបានផលិតឡើងក្រោមស្នាដៃរបស់ផលិតកម្ម Galaxy Navatra និងបកស្រាយដោយកំពូលតារាចម្រៀង Cam.pop Galaxy Navatra ដែលកំពុងមានប្រជាប្រិយភាពគឺ កញ្ញា តន់ ចន្ទសីម៉ា ដែលជាបទចម្រៀងស្របតាមយុវវ័យសម័យថ្មី បែបហាយ៍សូ (high show) ហាយក្លាស់ (high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀងនេះបង្ហាញពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ជីវិតបែបស៊ីវិល័យ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

ជាងនេះទៅទៀតនោះ បទ «LAMBO TOY» ថែមទាំងបានយកសត្វគោបាមកថតជាមួយតារាស្រីស្អាតៗ ហើយសត្វគោនោះ ថែមទាំងមានសំណាងមានស៊ីសាច់ត្រីសាលម៉ុន និងផឹកស្រាក្រហមដូចលំដាប់អភិជនថែមទៀតផង។ ជាមួយនឹងយុគសម័យទំនើប ផលិតកម្ម Galaxy Navatra តែងតែបន្តអភិវឌ្ឍន៍ស្នាដៃចម្រៀងខ្មែររបស់ខ្លួន ដើម្បីអោយមានភាពល្បីល្បាញទាំងជាតិ និងអន្តរជាតិ។

គួររំលឹកផងដែរថា មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ «LAMBO TOY» នឹងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ «Are you ok» ឡើយ ខណៈពេលនេះបទ «Are you ok» បច្ចុប្បន្ននេះ បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ៕

តោះ! ចង់ដឹងថាបទចម្រៀង «LAMBO TOY» ឡូយប៉ុនណា! មកទស្សនា Full MV ដូចខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា