តារាកម្សាន្ត÷ ខ្សែជីវិតមនុស្សគឺជាអ្វីដែលយើងមិនអាចឃើញ មានកើត ចាស់ ឈឺស្លាប់តាមវាលវដ្តសង្សារជារឿងធម្មតា ប៉ុន្តែតារាប្រុស៣រូបនេះត្រូវបានមហាជន និងអ្នកគាំទ្ររាប់សិបមុឺនបង្ហោះសារដោយបានសួរទៅកាន់ព្រហ្មលិខិតថា ហេតុអ្វីបានគេពួកគេចាប់ស្លាប់ម្ល៉េះ?

ជាក់ស្តែងខុសពីមនុស្សធម្មតាដែលជាទូទៅស្លាប់ដោយសារតែរោគា ឬជំងឺ ប៉ុន្តែតារាប្រុសខ្មែរ៣ដួងខាងក្រោមនេះបែរជាស្លាប់ដោយសារតែឧបត្តិកហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ តារាប្រុសទាំងបីដួងនោះរួមមាន÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.តារាចម្រៀងនិងសម្តែង វណ្ណមករា

តារាចម្រៀងនិងសម្តែង វណ្ណមករា

តារាចម្រៀង និងសម្តែងប្រុសដ៏ល្បីលោក វណ្ណមករា ​បានទទួលមរណភាព​កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ​មករា ឆ្នាំ២០១៦ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ក្រឡាប់រថយន្ត ​នៅតំបន់ពេជ្រនិល ដោយបានធ្វើឲ្យមហាជន និងមិត្តរួមសិល្បៈផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។

២/.សម្ដែងវ័យក្មេងចាន់ សម្បត្តិរតនផ្កាយ

សម្ដែងវ័យក្មេង  ចាន់ សម្បត្តិរតនផ្កាយ

តារាសម្តែងវ័យក្មេង មុខមាត់ស្អាតបាតរូបនេះ បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីកំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ រហូតដល់បង្ករឲ្យយុវជនរូបនេះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

៣/.តារាចម្រៀង លោកនាងប្រាក់សុគន្ធ

តារាចម្រៀង លោកនាងប្រាក់សុគន្ធ

ជាដំណឹងដ៏សែនក្រៀមក្រំ កាលពីព្រឹកមិញនេះ អតីតបេក្ខភាពក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នាវេលាម៉ោង៣ទៀបភ្លឺ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាង ប្រាក់សុគន្ធ