រាជធានីភ្នំពេញ ​៖ ពិភពក្រឡាប់ចាក់មែន នៅសុទ្ធៗ បងប្អូនតារាស្រីស៊ិចស៊ី អ្នកនាង ដេន នីក្វាន់ បានទម្លាយមុខមាត់ ម្ចាស់ការ៉ាស់លក់រថយន្តល្បីប៊្រេនCMR ជំពាក់ខ្លួនក្នុងទឹកប្រាក់រហូតដល់ទៅ ៩ម៉ឺនដុល្លារឯណោះ​ហើយពេលនេះ បែរជារត់គេច មិនព្រមរកដំណោះស្រាយសម្រាប់ខ្លួន។

ក្នុងនោះ ប្អូនប្រុសអ្នកនាង ដេន នីក្វាន់ លោក គឹម សាន បានអះអាងថា បើនៅតែរត់គេចមិនព្រម ចូលខ្លួនដោះស្រាយបំណុលទៀតនោះ រូបលោកនឹងបកអាក្រាតធាតុពិតរបស់រូបលោកជាក់ជាមិនខាន ជាពិសេស ហ្វេនៗមួយចំនួន ក៏បានដឹងច្បាស់ថា រូបលោកក៏ជា អតីតបងថ្លៃលោកផងដែរ តែក្នុងនោះ រូបលោកបញ្ជាក់ថា ទំនាក់ទំនងរបស់បុរសរូបនេះ និងបងស្រីខ្លួន បានបញ្ចប់រយៈពេល២ឆ្នាំរួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដំណឹងនេះធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានដល់សោះ ថាថៅកែម្ចាស់ការ៉ាស់លក់រថយន្តធំប៉ុនណាណី បែរជា ជំពាក់លុយគេហើយរត់គេចបែបនេះទាល់តែសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់