រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា តារាខ្មែរប៉ុន្មានដួងនេះត្រូវ អ្នកនិយមលេងបណ្តាញសង្គមភាគច្រើន បានស្គាល់និងដឹងច្បាស់ថា ជាគូស្នេហ៍ស្រលាញ់គ្នាខ្លាំង ស្អិតរមួតស្ទើរបិទមិនចេញ ដូចស្រមោចប៉ះស្ករ រហូតដល់មានបណ្តាហ្វេនៗមួយចំនួន ស្រមៃចង់បាន គូស្នេហ៍គួរឲ្យស្រលាញ់ថ្នាក់នេះ។
បើក្រឡេកទៅមើលជីវិត កាលនៅជាសង្សារនឹងគ្នា តារាខ្មែរប៉ុន្មានដួងនេះ តែងទម្លាយរូបភាពស្និទស្នាលជាមួយគូស្នេហ៍ស្ទើរតែរាល់ថ្ងៃ ក្នុងនោះមាន ទាំងសម្តីកោតសរសើរ ស្ងប់ស្ងែងដៃគូខ្លួន រហូតធ្វើឲ្យបងប្អូនជាច្រើន ច្រណែននឹងវាសនាបុគ្គលល្បីឈ្មោះទាំងនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ក្រោយចែកផ្លូវគ្នា ដើររៀងខ្លួន ស្រាប់តែ តារាខ្មែរប៉ុន្មានដួងនេះ មានសម្ព័នភាពប្រែប្រួល១៨០ដឺក្រេ ប្រែពីលើកសរសើរ ទៅជា ហែកកេរ្ត៍អាក្រក់គ្នាខ្ទេចគ្មានសល់ ផ្អើលអស់បណ្តាអ្នកគាំទ្រ ម្នាក់ៗចំហមាត់និយាយស្ទើរលែងចេញតែម្តង រហូតថ្នាក់មានតារាមួយចំនួន មានគ្រួសាររៀងខ្លួនទៅហើយ ក៏នៅមានសម្តីផ្តោះផ្តងគ្នាថែមទៀត គួរឲ្យខ្លាច។
យ៉ាងណាមិញ ក្នុងវិថីសិល្បៈខ្មែរ ក៏មានតារាមិនតិចនាក់ដែរ ដែលព្រមផ្តាច់ចំណងអាពាហ៍ពិពាហ៍ សម្ព័នភាពរបស់ខ្លួន ដោយគ្មានជម្លោះ សម្តីផ្តោះផ្តង ហើយនៅរក្សាទំនាក់ទំនងដូចមិត្តភក្តិជិតស្និទដដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាសម្តែង ភិន សុដាលីស និង អតីតស្វាមី
ពិតណាស់ នរណាមិនសរសើរ គូស្វាមីភរិយាមួយនេះ កាលនៅមិនទាន់សម្រេចចិត្តលែងលះ រៀបការថ្មីថ្មោង ជាតារាខ្មែរដែលមាន ភាពផ្អែមល្អែមខ្លាំង ផ្ទុយទៅវិញ ក្រោយលែងលះ ស្រាប់តែ ខាងស្រីចេញសន្និសីទកាសែត ហែកខាងប្រុសខ្ទេចគ្មានសល់។


២. តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន និង អតីតគូស្នេហ៍
បើទោះបី មិនមែនជា គូស្វាមីភរិយាមែនពិត តែតារាសម្តែង យិត មាសឧស្សាហ៍ និងគូស្នហ៍ ត្រូវគេដឹងច្បាស់រស់នៅដូចប្តីប្រពន្ធនឹងគ្នា មិនតែប៉ុណ្ណោះ ថែមទាំងថតរូបស្អិតរមួតជាមួយគ្នាថែមទៀត ប៉ុន្តែ ក្រោយមកបែរជា លេចដំណឹង តារាប្រុសរូបនេះ ប្រើអំពើហឹង្សាលើគូស្នេហ៍ខ្លួន បន្សល់ស្លាកស្នាមយ៉ាងដំណំ គួរឲ្យខ្លាច មិនតែប៉ុណ្ណោះ ចុងក្រោយ ខាងស្រី នៅទម្លាយចារិកពិតរបស់តារាប្រុសរូបនេះ ល្មោ.ភ.ត.ណ្ហាថែមទៀតផង ឯខាងប្រុសថាឲ្យខាងស្រីជា ជាស្រីជើងល្អ។


៣. តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា និង អតីតសង្សារ
ពិតណាស់ តារាស្រី ហ្វីយ៉ាតា ទើបបើកបង្ហើបភ្លើងស្នេហ៍ចាស់ជាមួយនឹង តារាចម្រៀងប្រុសម្នាក់ រហូតដល់មាន ហ្វេនៗជាច្រើនពេញចិត្តនឹងគូស្នេហ៍មួយគូនេះជាខ្លាំង តែកាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះ ប្រកាសចែកផ្លូវគ្មានអ្វីពាក់ព័ន្ធនឹងតារាស្រីនេះ បន្តទៅទៀតផ្អើលអស់អ្នកគាំទ្រ ជាមួយគ្នានេះ ខាងស្រីក៏ហាក់បង្ហើប មូលហេតុបែកគ្នា ដោយសារតែ រូបលោកលួចមានអ្នកថ្មី។


៤. តារាសម្តែង យុត្ថារ៉ា ឆានី និង អតីតភរិយា
កាលពីប៉ុន្មានខែមុននេះ គេឃើញ អតីតស្វាមីបានបង្ហោះសារ ក្នុងឃ្លា «មិនសូវខ្លាចទេពស់វែក តែខ្លាចស្រីពស់វែក» បើទោះបីរូបលោក បញ្ជាក់ថា មិនបានផ្តោះផ្តងឲ្យអតីតភរិយាក៏ក្តី តែគេឃើញ តារាសម្តែងស្រីរូបនេះ ត្រូវគេឃើញបង្ហោះសារឆ្លើយតប ហាក់ដូចឌឺដងឲ្យគ្នា «ចរិកពាលា ជេរស្រី បាញ់បោះ ចេញកន្ទុយបណ្តើរៗហើយ អាណិតគ្នាដែលខំលាក់ពុតជាសុភាពបុរស រយៈពេល១០ឆ្នាំកន្លងមក ខ្ញុំសុខចិត្តឲ្យគេថា ជាស្រីកាច ស្រីអាក្រក់ ក៏មិនជ្រកក្រោមម្លប់ នៃភាពជាបុរសពត់ត្បុតជេរស្រីមិនបណ្តាក់មាត់ដែរ»៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]