ភ្នំពេញ៖ ក្រៅពីមានសមត្ថភាពសម្ដែងដ៏គួឲ្យសរសើរហើយ តារាស្រី ឌុច លីដា នៅទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់ ជាមួយនឹងស្ទាយ៍តែងខ្លួនដ៏ទាន់សម័យ ដែលជាទីពេញចិត្តពីទស្សនិកជនជាច្រើន ទៀតផង។
ដោយឡែក ថ្មីៗនេះ ដើម្បីជាការរំឮក ដល់ការសម្ដែងនៅក្នុងរឿង «ពស់កេងកេង» តារាស្រីរូបនេះ ស្រាប់តែមានចេញមកជាមួយនឹងតុបតែងខ្លួន ជាតួអង្គ កូនពស់កេងកង ក្នុងឈុតសម្លៀកបំពាក់ដែលជាស្បែកពស់ ព្រមទាំងលេងស្ទាយ៍សក់តុបតែងដោយរូបកូនពស់តូចៗ នៅលើក្បាល យ៉ាងព្រឺព្រួច ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា នៅក្នុងការតុបតែងខ្លួនបែបនេះ របស់នាង នៅតែបង្ហាញពីសម្រស់ស្រស់ស្អាត ជាមួយនឹងទឹកមុខលាយស្នាមញញឹម គួរឲ្យទាក់ទាញ ធ្វើឲ្យទស្សនិកជនចូលមកសរសើរមិនដាច់ពីមាត់ ផងដែរ៕
ប្រភព៖ Laugh And Love Talk Show
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]