តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញរូបថតអាពាហ៍ពិពាហ៍រវាងតារាចម្រៀងស្រីដ៏ល្បី ម្ចាស់បទ ដើមឈើស្នេហ៍ អ្នកនាង មាស សុខសោភា និងស្វាមីដែលមហាជនបានស្គាល់ថាជាអាណិកជនខ្មែរ-កាណាដា ក្នុងកំឡុងរៀបចំពិធីមង្គលការកាលពីជាង១២ឆ្នាំមុន។

ជាក់ស្តែងនៅក្នុងរូបថតនោះ គេសង្កេតឃើញមានតារាចម្រៀងឆន សុវណ្ណរាជ និងតារាសម្តែងញឺមចាន់ថន កំពុងចងដៃគូស្វាមីភរិយា ដែលជាតារាចម្រៀងអ្នកនាងមាស សុខសោភា និងស្វាមី កំពុងអង្គុយផ្ទឹមក្នុងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណខ្មែរយ៉ាងស្រស់ស្អាត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ដែលគិតមកទល់នឹងពេលបច្ចុប្បន្ននេះគឺមានរយ:ពេលជាង១២ឆ្នាំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែលថា នេះជាលើកទីមួយហើយ ដែលមហាជនបានឃើញរូបថតអាពាហ៍ពិពាហ៍របស់តារាចម្រៀងដ៏ល្បីអ្នកនាង មាសសុខសោភា និងស្វាមី ខណ:ដែលកន្លងមកពុំធ្លាប់បានឃើញឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងមាស សុខសោភា និងស្វាមី 
អ្នកនាងមាស សុខសោភា និងស្វាមី 
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី
ពិធីមង្គលការអ្នកនាងមាស សុខសោភា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា