រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនមហាជនប្រាកដជាជ្រាបច្បាស់ពី ប្រជាប្រិយភាពរបស់ តារាចម្រៀងស្រី មាស សុខសោភា ជាតារាស្រីប្រឡូកសិល្បៈច្រើនឆ្នាំហើយ តែនៅរក្សាជំហរល្បីល្បាញរបស់ខ្លួនបានរហូតដល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះ ងាកទៅមើលពីជីវិតឯកជនវិញ តារាចម្រៀងស្រីរូបនេះ បានបើកបង្ហាញមុខគូស្នេហ៍របស់ខ្លួន ទៅកាន់មហាជនពេញទីតែម្តង ដែលក្នុងនោះ រូបនាងអះអាងថា ធ្លាប់បានរៀបការបែបគ្រឹះសាសនា កាលពីកំឡុងឆ្នាំ២០០៨ ក្នុងវិហារនៅប្រទេសកាណាដា ហើយអ្នកទាំងពីរក៏បានបំពាក់ចិញ្ចៀននៅទីនោះរួចផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ បណ្តាអ្នកគាំទ្ររូបនាង ហាក់ងើងឆ្ងល់ជាខ្លាំង ក្រោយពេល តារាសម្តែង ញឹម ច័ន្ទថន និងតារាចម្រៀង ឆន សុវណ្ណរាជ ទម្លាយរូបភាពរៀបការក្នុងឈុតប្រពៃណីខ្មែរ សំពះផ្ទឹមរបស់តារាស្រីរូបនេះ ជាមួយបុរសដែលមហាជន ធ្លាប់តែបានដឹងថា ជាគូស្នេហ៍ តាំងពី១២ឆ្នាំមុន ធ្វើឲ្យហ្វេនៗឡើងស្រឡាំងកាំង។
យ៉ាងណាមិញ បើក្រឡេកទៅមើលតារាស្រីរូបនេះ ហាក់ផ្តល់ចម្លើយខុសៗគ្នាទាក់ទងនឹងបញ្ហានេះ ព្រោះម្តងរូបនាងថា ២ទៅ៣ឆ្នាំទៀតទើបគិតរឿងគូ ម្តងថាធ្លាប់រៀបការរួចហើយ តែរៀបការតាមលក្ខណៈគ្រឹះសាសនា ម្តងថាអាចនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល(រៀបការ) ក្នុងឆ្នាំ២០២១ ដែលរឿងនេះ ធ្វើឲ្យបណ្តាហ្វេនៗ ហាក់ផ្ទុះការចាប់អារម្មណ៍នឹង ផ្ទុះចម្ងល់ជាខ្លាំង តើហេតុអ្វីបានជាតារាចម្រៀង មាស សុខសោភា ហាក់លាក់បាំងពីរឿងរៀបការយ៉ាងដូច្នេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]