កម្សាន្ត៖ ច្រើនឆ្នាំកន្លងមកហើយ ដែលកំពូលតារាចម្រៀងស្រីសម្លេងផ្អែមកញ្ញា មាស សុខសោភា ទទួលបានការចាប់អារម្មណ៍ពីមហាជន និងមានប្រជាប្រិយភាពខ្លាំងយ៉ាងដូច្នេះ។ ក្រៅពីភាពល្បីល្បាញក្នុងប្រទេស ថ្មីៗនេះតារារូបនេះ ក៏ធ្លាប់ទៅច្រៀងនៅក្រៅប្រទេសលើឆាកអន្តរជាតិ ព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀតផង។   

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែភរិយាកំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូនៃការជួបគ្នាលើកដំបូងក្នុងការប្រគុំតន្ត្រីរួមគ្នានៅពីក្រោយឆាក រវាង តារាចម្រៀងស្រី មាស សុខសោភា និង លោក ព្រាប សុវត្ថិ ដែលជាសកម្មភាពមួយធ្វើឲ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា ជាមួយនឹងការចេះគោរពអោនលំទោន សុជីវធម៌ដ៏ល្អ របស់ មាស សុខសោភា ទៅកាន់រៀមច្បងខ្លាំងបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គួរបញ្ជាក់ផងដែរថា លោក ព្រាប សុវត្ថិ គឺជាអាយដលរបស់តារាៗស្ទើរតែគ្រប់វ័យ និងគ្រប់ជំនាន់ និងយកគម្រូ ក៏ដូចជាគោរពស្រលាញ់រូបលោកផងដែរ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មាស សុខសោភា
ព្រាប សុវត្ថិ
មាស សុខសោភា និង ព្រាប សុវត្ថិ
មាស សុខសោភា និង ព្រាប សុវត្ថិ
មាស សុខសោភា និង ព្រាប សុវត្ថិ
វីដេអូ មាស សុខសោភា និង ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com

មាស សុខសោភា