ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាស្រីវ័យក្មេង អាង សុជាតា ដែលនាងជាបានឈានជើងចូលសិល្បៈតាំងពីនៅកុមារមកម្ល៉េះ ដោយពេលនេះនាងកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសម្ដែងភាពយន្ត ក៏ដូចជាថតស្ពតផ្សេងៗ ។
យ៉ាងណាមិញ តារាស្រីវ័យក្មេងរូបនេះ គេសង្កេតឃើញថានាងមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានទេពកោសល្យខ្ពស់ អាចសម្ដែងបានយ៉ាងល្អផងដែរ។ ក្នុងនោះដែរ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្ននេះ នាងមានភាពមមាញឹកយ៉ាងខ្លាំងជាមួយការងារសម្ដែង និង ថតស្ពតជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗនេះ ឃើញថានាងបានបញ្ចេញរូបប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដោយស្លៀកនៅឈុតរ៉ូបវែងក្រហមឆ្អិនឆ្អៅ រំលេចនូវរាងដ៏ស្លីម បូករួមនឹងទឹកមុខស្រស់ញញឹមប្រឹមប្រិយ ដែលមើលទៅតាមរូបភាពនាងពិតជាមានសម្រស់ស្រស់ស្អាត ពេញក្រមុំស្តូក និងគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]