កម្សាន្ត៖ ជាការពិតណាស់ មនុស្សភាគច្រើនតែងតែមានឈ្មោះហៅក្រៅ ដែលមានតែសមាជិកគ្រួសារ ឬមិត្តភក្ដិជិតស្និទទេដែលដឹង និង តែងតែហៅឈ្មោះក្រៅជានិច្ច។ ជាពិសេស ឈ្មោះក្រៅអាចជាឈ្មោះពីរោះជាងឈ្មោះពិត ឬ ពេលខ្លះអាចជាឈ្មោះខ្លីៗ ដែលជារហ័សនាមផ្ទាល់ខ្លួន ដែលមិត្តៗ ឬគ្រួសារជាអ្នកដាក់ឲ្យក៏មាន។
ដូចគ្នានេះដែរ នៅក្នុងសង្គមសិល្បៈ ភាគច្រើនតារាប្រុសស្រីនិយមដាក់ឈ្មោះក្រៅ ដែលជានាមខ្លួនសម្រាប់ឲ្យអ្នកគាំទ្រហៅខ្លួន។ ចំណែកឯ តារាមួយចំនួនទៀតមានឈ្មោះក្រៅដែរ ប៉ុន្ដែមិនមែនជាឈ្មោះនៅក្នុងសិល្បៈនោះទេ តែជាឈ្មោះក្រៅដែលមិត្តជិតស្និទ ឬ សមាជិកគ្រួសារទើបស្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះផងដែរ យើងនាំគ្នាមកស្គាល់ឈ្មោះក្រៅរបស់តារាស្រីៗប៉ុន្មានដួងខាងក្រោមនេះ ដែលមហាជនមិនដែលដឹង ព្រោះមានតែអ្នកផ្ទះ និង មិត្តជិតស្និទនោះទេ ទើបស្គាល់៕
១. អ្នកនាង ចនច័ន្ទ លក្ខិណា ហៅក្រៅ មុំ

២. កញ្ញា អាង សុជាតា ហៅក្រៅ ឈូឈូ

៣. កញ្ញា អ៉ីវ៉ា ឈ្មោះពិត ឃីន ស្រីនាថ ឬមិត្តភក្ដិកាលនៅរៀនច្រើនហៅតែ កាពៀត ឬ ខ្អៀត ក្លាយមកពីឈ្មោះពិតដើមរបស់នាង ស្រីនាថ

៤. អ្នកនាង សិទ្ធី នីកា ឈ្មោះហៅក្រៅ ស្រីទា

៥. កញ្ញា សុភ័ក្រ កុសុម៉ា ហៅក្រៅ ស្រីគុជ

៦. អ្នកនាង សុខ សោម៉ាវត្តី ហៅក្រៅ ស្រីគុជ

៧. កញ្ញា សុវត្ថិឌី ធារីកា ហៅក្រៅ ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]