រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងស្រី ពេជ្រ សោភា និងតារាសម្តែងប្រុស ឆឹម សក្កដា ត្រូវមហាជនទូទាំងប្រទេស ដឹងថា អ្នកទាំងពីរមានសម្ព័នភាពជាមួយគ្នា តែយ៉ាងណាក្តី ក្រោយប្រកាសសុំស្រឡាញ់ផ្អើលឆាកហើយនោះ រហូតដល់ពេលនេះ អ្នកទាំងពីរមិនទាន់ចូលរោងរៀបការនៅឡើយទេ។

ជាមួយគ្នានេះ រូបនាងធ្លាប់បាន បង្ហើបថានឹងចូលរោងនៅពេលឆាប់ៗនេះ ខណៈដែលពេលនេះ តារាចម្រៀងស្រីជើងចាស់ ពេជ្រ សោភា ទម្លាយរូបភាពជាគូ កាលពីពេលថ្មីៗ ផ្ទុយទៅវិញ បែរជា ខាងប្រុសមិនត្រូវបានបង្ហាញមុខ តែបើមើលតាមភិនភាគ ពីខាងក្រោយនោះ ក្នុងភាពស្និទស្នាលស្អិតរមួត មិនខុសឆ្ងាយពីគូស្នេហ៍នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក៏ ហ្វេនៗដាក់ការសង្ស័យមិនមែនជា គូស្នេហ៍លោក ឆឹម សក្កដា នោះឡើយ ប៉ុន្តែក្នុងនោះ ក៏មានបណ្តាអ្នកគាំទ្រមួយចំនួនថា រូបភាពទាំងនេះ គឺដកចេញពីMV បទចម្រៀងថ្មី របស់តារាចម្រៀងរូបនេះ តែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់ច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងស្រី ពេជ្រ សោភា
  តារាចម្រៀងស្រី ពេជ្រ សោភា
  តារាចម្រៀងស្រី ពេជ្រ សោភា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា