កម្សាន្ត៖ ពិតណាស់ ប្រឡូកលើវិថីសិល្បៈយូរឆ្នាំហើយ តែតារាសម្តែងស្រី និងតារាមូដែល កញ្ញា ទឹម រដ្ឋា នៅតែមានឈ្មោះបោះសម្លេងក្នុង វិស័យកម្សាន្តខ្មែរ ដូចពេលមុនៗ ដោយសារតែ សមត្ថភាពនិងសម្រស់មិនចេះចាស់ របស់តារាស្រីរូបនេះ ទើបធ្វើឲ្យ មហាជននៅតែគាំទ្ររូបនាង។

លើសពីនេះ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត រូបរាងតូចច្រឡឹង ស៊ិចស៊ីគួរឲ្យទាក់ទាញ ទោះបីជាកញ្ញាអាយុច្រើនបន្តិចមែន តែរូបសម្រស់របស់កញ្ញានៅតែស្រស់ស្អាត មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មាននោះទេ។ មិនថានៅពេលឡើងឆាក ឬធ្វើដំណើរកម្សាន្តនៅខាងក្រៅនោះទេ កញ្ញាតែងតែលេងស្ទាយ៍ប្លែកៗ បែបស៊ិចស៊ី បង្ហាញសាច់សខ្ចី និងរូបរាងដ៏ស្រឡូនរបស់នាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រលេកមកមើល កញ្ញា ទឹម រដ្ឋា ប៉ះជាមួយនឹងតារាសម្ដែងជើងចាស់ អ្នកនាង លី ម៉ារីណា ក្នុងឈុតខ្មៅដូចគ្នា នេះវិញ ពិតជាធ្វើឲ្យមហាជន សរសើរមិនដាច់ពីមាត់ ពីរូបសម្រស់តារាស្រីទាំងពីរនាក់នេះ ពិតជាឆ្វាចស្អាត សាច់ចាំក្មេងជាងវ័យមិនឲ្យចាញ់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ទឹម រដ្ឋា 
ទឹម រដ្ឋា និង លី ម៉ារីណា 
 លី ម៉ារីណា 
ទឹម រដ្ឋា
 លី ម៉ារីណា 
ទឹម រដ្ឋា  និង លី ម៉ារីណា
 លី ម៉ារីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា