តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពេលដែលលេចឮដំណឹងបែកគ្នារវាងតារាចម្រៀងដ៏ល្បីអ្នកនាង ពេជ្រ សោភា និងតារាសម្តែងប្រុសដ៏ល្បីឈ្មោះលោក ឆឹម សក្កដា ភ្លាមៗនោះក៏លេចឮព័ត៌មានដ៏ភ្ញាក់ផ្អើលមួយផ្សេងទៀតទាក់ទងនឹងកំលោះសង្ហាម្នាក់ ដែលមហាជននិងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាស្រីរូបនេះសង្ស័យថាជាដៃគូសង្សារថ្មីរបស់អ្នកនាងពេជ្រ សោភា តែម្តង។

មិនអោយចាំយូរ ភ្លាមៗនោះអត្តសញ្ញាណ និងមាត់មុខរបស់កម្លោះសង្ហារូបនោះក៏ត្រូវបង្ហាញ។ ជាក់ស្តែងកម្លោះសង្ហារូបនោះ មានឈ្មោះថា​ស៊ីន សំណាង​ (យូស្វេ ណាង) លោកជាតារាបង្ហាញម៉ូត និងក៏ជាបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងដ៏ល្បី Beat The Best ដែលនៅក្នុងនោះក៏មានអ្នកនាង ពេជ្រសោភា ជាគណកម្មាការដាក់ពិន្ទុម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែរថា ក្រោយបានឃើញមុខមាត់ពិតរបស់កំលោះរូបនេះ មានហ្វេនៗនិងអ្នកគាំទ្រអ្នកនាងពេជ្រ សោភា ជាច្រើនបានលាន់មាត់សរសើរថាពិតជាសាកសមជាគូសង្សារនឹងគ្នាតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  អ្នកនាង ពេជ្រ សោភា
លោកស៊ីន សំណាង
លោកស៊ីន សំណាង
លោកស៊ីន សំណាង
លោកស៊ីន សំណាង ក្នុងកម្មវិធីប្រលងចម្រៀង
លោកស៊ីន សំណាង និងអ្នកនាង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា