រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្ទុះការចាប់អារម្មណ៍ពីសម្ព័នភាពរបស់ តារាចម្រៀងស្រី ពេជ្រ សោភា និងតារាសម្តែងប្រុស ឆឹម​ សក្កដា ក្រោយពេល អ្នកទាំងពីរហាក់ ពោលសម្តីផ្តោះផ្តងគ្នាលើបណ្តាញសង្គម​ ជាពិសេសក្រោយពេល តារាស្រីរូបនេះ​ បង្ហើបការរៀបការនៅឆ្នាំថ្មីនេះ។

យ៉ាងណាក្តី ក្រោយមក ក៏ដឹងថាអត្តសញ្ញាណបុរសបិទមុខ ដែលថតជាប់ជាមួយនឹង តារាចម្រៀងស្រីរូបនេះ គ្រាន់តែជា MV ក្នុងបទចម្រៀង និងការថតស្បតផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញ បើងាកទៅមើល បណ្តាអ្នកគាំទ្រ ហាក់មិនទាន់អស់ចិត្តនៅឡើយ បើទោះតារាចម្រៀងស្រីរូបនេះ អះអាងដូច្នេះ ប៉ុន្តែមើលទៅ ទំនាក់ទំនងរបស់រូបនាង និងគូស្នេហ៍ ហាក់មិនដូចមុនសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត បើប្រាប់ថា ជាដៃគូរួមការងារក៏ពិបាកជឿខ្លាំងណាស់ដែរ​ បើក្រឡេកទៅមើល វីដេអូក្រោយឆាកវិញ មើលទៅ តារាចម្រៀង ពេជ្រ សោភានិង បុរសវ័យក្មេងរូបនោះ ហាក់ស្និទស្នាលជាខ្លាំង សូម្បីតែពេលដើរ ក្រោយថតចប់ហើយ ក៏នៅតែកាន់តែគ្នាជាប់ មិនខុសប្លែកពីគូស្នេហ៍ថ្មីថ្មោង៕

បើចង់ដឹងឲ្យាកន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម​ ៖

  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
តារាមូដែល ដៃគូការងារ របស់តារាចម្រៀង ពេជ្រ សោភា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា