តារាកម្សាន្ត៖ វាសនាមនុស្សមើលមិនឃើញ ផ្តើមចេញពីអាជីពជាសិល្បករនៅក្នុងវិស័យសិល្ប:របស់កម្ពុជា តារាប្រុសខ្មែរល្បីៗចំនួនពីរដួង គឺលោក លាន អាហ្រ្វីលគីនីន ជាអតីតពិធីករ និងជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងមួយរូប និង នាយ ឃ្លោក អតីតតារាកំប្លែងនៅក្នុងក្រុមកំប្លែងនាយកុយ សុទ្ធតែមានសំណាងខ្ពស់ ទទួលបានគោរមងារជាឧកញ៉ា បន្ទាប់ពីទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ព្រមទាំងទទួលបានជោគជ័យនៅក្នុងមុខជំនួញផ្ទាល់ខ្លួនថែមទៀតផង។
ជាក់ស្តែង លោកឧកញ៉ា លាន អាហ្រ្វីលគីនីន ដែលជាអតីតពិធីករ និងជាតារាចម្រៀង បានទទួលគោរមងារជាឧកញ៉ា ក្រោយទទួលបានជោគជ័យក្នុងវិស័យជំនួញ បន្ទាប់ពីទទួលបានការតែងតាំងកាលពីកំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំណែកឯលោក ឧកញ៉ាទុំ សារុត ឬដែលមហាជនបានស្គាល់ងារថាជា នាយឃ្លោក បានទទួលការតែងតាំងជាឧកញ៉ា និងកាលពីពេលថ្មីៗអតីតតារាកំប្លែងដ៏ល្បីរូបនេះ ក៏ត្រូវបានជ្រើសតាំង និងក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោយជោគជ័យលើមុខជំនួញដ៏កាក់កបរបស់ខ្លួនថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]