តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ ពោលគឺនៅកំឡុងថ្ងៃឆ្លងឆ្នាំសកល អតីតតារាសម្តែងស្រីសុិចសុីដ៏ល្បី អ្នកនាង លីសុគន្ធធារី ឬដែលមហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្របានស្គាល់ថាជាអ្នកនាង បេនីយុាំង នោះ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាស្រីរូបនេះ បានបង្ហោះវីដេអូ និងបានលុបចោលនៅរូបភាពជាមួយស្វាមីអស់រលីង ដែលកាន់តែធ្វើឲ្យមានចម្ងល់ជាខ្លាំងជុំវិញស្នេហារបស់តារាស្រីរូបនេះ ថាបានដើរដល់ផ្លូវបំបែកឬក៏យ៉ាងណា?
ប៉ុន្តែមន្ទិលសង្ស័យជុំវិញរឿងរ៉ាវនេះ ហាក់រលប់បាត់ ដោយកាលពីប៉ុន្មាននាទីមុននេះបន្តិច អ្នកនាង បេនីយុាំង យោងតាមគណនីហ្វេសប៊ុកផ្លូវការ បានបង្ហោះសារចាក់ដោតមួយឃ្លា យ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា មុនឈានដល់ផ្លូវបែកគ្នានេះ ជារឿយៗតារាស្រីរូបនេះ និងស្វាមីតែងតែបង្ហាញសកម្មភាពមួយផ្អែមល្ហែម ដែលធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រផ្ទុះការងើយឆ្ងល់ ថាតើមូលហេតុនៅពីក្រោយការចែកផ្លូវនេះបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]