ភ្នំពេញ៖ ដូចដែរមហាជនបានដឹងហើយថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីដែលមានសំនៀងពិរោះ សម្រស់ស្រស់ស្អាតនិងមានជីវិតស្នេហាដ៏ផ្អែមល្ហែមអ្នកណាក៏ច្រណែន។ តាំងពីចូលសិល្បៈមកដល់បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ ទទួលបានការស្រលាញ់គាំទ្រពីមហាជនជាច្រើន ចំណែកឯប្រជាប្រិយភាពវិញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងនោះផងដែរ ពេជ្រ សូលីកា នាងតែងតែបង្ហោះ រូបស្អាតៗជាច្រើន នៅក្នុងបណ្ដាញសង្គម ដើម្បីឲ្យហ្វេនៗដែលជាអ្នកគាំទ្រស្រលាញ់ចូលចិត្តបានឃើញ ម៉ាក់ៗរូបនេះ រក្សាសម្រស់បានយ៉ាងល្អ ពេលបង្ហោះរូបម្ដងៗបញ្ចេញសម្រស់ឈ្នះអស់នារីក្រមុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ហាញខ្លួនជាមួយនឹងស្ទាយ៍ថតថ្មី លើសពីនោះគឺការតុបតែងខ្លួនមកលើកនេះ ប្លែកភ្នែកហ្វេនមែនទែន ជាមួយនឹងឈុតពណ៌ទឹកប្រាក់ បែបស៊ីវីល័យសម្រាប់ឡើងឆាក មើលទៅឡើងតូចច្រលឹង ពិតជាទាក់ភ្នែក ជាពិសេសផាត់មុខបែបស៊ិចស៊ីមានមុនស្នេហ៍មិនធម្មតា ជាពិសេស នាងតូចច្រលឹងបែបនេះ មើលទៅស្រដៀងតារាចម្រៀងល្បីរបស់អាមេរិច Ariana Grandeមែនទែន ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]