ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងស្រី មាស សុខសោភា និងគូស្នេហ៍របស់តារាចម្រៀងស្រីដ៏ល្បីរូបនេះ គឺជាអាណិកជនខ្មែរនៅ កាណាដា ហើយអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហាអស់រយ:ពេលជាង១៥ឆ្នាំរួចមកហើយ ស្រាប់តែពេលថ្មីៗនេះ អ្នកទាំងពីរក៏បានបែកធ្លាយ រូបថតការតាំងពីរ២០១២មកម្ល៉េះ។
យ៉ាងណាមិញ នៅលើបណ្តាញសង្គមជារឿយៗ តារាស្រីរូបនេះក៏តែងតែបង្ហាញនូវរូបភាពជាគូ បូករួមនឹងកាយវិការស្និតស្នាលផ្អែមល្ហែមឲ្យទស្សនិកជនបានឃើញ ថែមទាំងលួចច្រណែនមិនស្ទើរផងដែរ។ ជាក់ស្ដែង នៅ ថ្មីៗនេះ មាស សុខសោភា ក៏បានបង្ហាញនូវវីដេអូសកម្មភាពផ្អែមល្ហែមកាន់តែខ្លាំង ជាមួយនឹងគូស្នេហ៍ជាថ្មីម្ដងទៀត ដោយលើកនេះ តារាស្រីរូបនេះពិតជាធ្វើឲ្យទស្សនិកជនលួចច្រណែនមិនស្ទើរទេ ព្រោះតែស្វាមីយកចិត្តទុកដាក់ ចេះទាំងចងសក់ឲ្យទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ក្រោយឃើញសកម្មភាពស្វីតៗទាំងនេះហើយ ធ្វើឲ្យមហាជនលួចសរសើរគូស្វាមីភរិយាមួយគូនេះខ្លាំងមែនទែន បើទោះបីជាទាក់ទងគ្នាមករាប់ឆ្នាំក៏នៅតែរក្សាភាពផ្អែមល្ហែមបែបនេះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]