រាជធានីភ្នំពេញ ៖ ជឿជាក់ថា ទស្សនិកជនភាគច្រើនប្រាកដជា ស្គាល់ពិធីការិនីពូកែវោហាស័ព្ទ កំប្លុកកំប្លែង កញ្ញា សុភ័ក្រ្ត កុសុម៉ា ជាក់ជាមិនខាន ដោយសារតែ ភាពក្រមិចក្រមើលរបស់រូបនេះហើយ ទើបធ្វើឲ្យពេលបច្ចុប្បន្ននេះ រូបនាង ក្លាយជាតារាស្រីខ្មែរ ដែលមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា។

មិនតែប៉ុណ្ណោះ ពិធីការិនីរូបនេះ ត្រូវមហាជនដឹងច្បាស់ថា ប្រឡូកក្នុងវិថីសិល្បៈតាំងពីនៅក្មេងវ័យ តែទើបនឹងពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រោយពេលប្រឡូកជាអាជីពពិធីការិនី ស្រាប់តែទទួលការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលចូលសិល្បៈដំបូងសូម្បីតែ សាមីខ្លួនកញ្ញា កុសុម៉ា ក៏ថារូបនាងខ្មៅជាងគេឯង ជាពិសេសមិនទាន់ចេះ លេងស្ទាយ៍តុបតែងខ្លួនឲ្យដូចតារាស្រីហាយសូដទៃទៀតឡើយ ជាមួយគ្នានេះ បើប្រៀបធៀបឥលូវនេះ រូបនាងមិនត្រឹមតែ សម្បុរសជ្រះជាងមុននោះឡើយ សូម្បីតែរាងរូវខ្លួន ក៏ផ្លាស់ប្តូរ១៨០ដឺក្រេ សូម្បីតែ មហាជនក្រឡេកមួយភ្លែត ក៏ស្ទើរមិនជឿភ្នែក បើកញ្ញា សុភ័ក្រ្ត កុសុម៉ា រាងស្វែលស្អាតគួរឲ្យទាក់ទាញថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា សុភ័ក្រ្ត កុសុម៉ា
  កញ្ញា សុភ័ក្រ្ត កុសុម៉ា
  កញ្ញា សុភ័ក្រ្ត កុសុម៉ា
  កញ្ញា សុភ័ក្រ្ត កុសុម៉ា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា