ភ្នំពេញ៖ តារាចម្រៀងស្រី ផន ស្រីខួច ជាតារាចម្រៀងស្រីដែលមានឈ្មោះល្បីល្បាញមួយរូប ក្នុងផលិតកម្មរស្មីហង្សមាស ដែលពេលកន្លងមក នាងទទួលបានការគាំទ្រច្រើនពីហ្វេន តាមរយៈការបកស្រាយគ្រប់ប្រភេទបទចម្រៀង បែបប្រជាប្រិយខ្មែរដូចជាកន្ទ្រឹម រាំវង់ជាដើម គឺតារាស្រីរូបនេះអាចច្រៀងបានយ៉ាងពីរោះរណ្ដំតែម្តង។
ជាការពិតណាស់ មិនត្រឹមតែមានសមត្ថភាពផ្នែកចម្រៀងសម័យ និង បុរាណនោះទេ តែបើងាកទៅមើលរូបសម្ផស្ កញ្ញា ផន ស្រីខួច ក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងកាន់តែមានសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោ និង ស៊ីវិស័យគួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះនាងកាន់តែលេងស្ទីលបែ្លកជាងមុន ហើយមុននេះបន្តិច តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងមិនស្ទើរ។ ជាក់ស្ដែង នាងស្លៀកក្នុងឈុតពកូនក្រមុំ មើលទៅពិតជាស្រស់សោភាខ្លាំង មិនថាម៉ូតសក់ ឬការផាត់មុខ គឺរឹតតែស្រស់ស្អាតសាកសមជាមួយនាងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]