ភ្នំពេញ៖ ក្រុមហ៊ុន Automobili Lamborghini បានបញ្ចប់ឆ្នាំ ២០២១ ជាមួយនឹងកំណត់ត្រាលទ្ធផលដ៏គួរឱ្យកត់សម្គាល់៖ រថយន្តចំនួន ៨,៤០៥ គ្រឿង ត្រូវបានចែកចាយទូទាំងពិភពលោក ដែល​ធ្វើឱ្យក្លាយជាឆ្នាំដ៏ល្អបំផុតរបស់ក្រុមហ៊ុនដែលមិនធ្លាប់មានពីមុនមក។ ការលក់បានកើនឡើង ១៣% នៅឆ្នាំ ២០២០ ដោយសារ​ការកំណត់ និងការតាមដានយុទ្ធសាស្រ្តកំណើន។

   ក្រុមហ៊ុន Automobili Lamborghini
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Stephan Winkelmann ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Automobili Lamborghini បានមានប្រសាសន៍​ថា៖

ប្រសាសន៍លោក​ Stephan Winkelmann
លោក​ Stephan Winkelmann

មានកំណើនពីរខ្ទង់នៅក្នុងតំបន់ធំចម្បងទាំងបីកន្លែង ដែលម៉ាកសញ្ញារថយន្ត Lamborghini ត្រូវបានបង្កើតឡើង អាមេរិក (+១៤%) អាស៊ីប៉ាស៊ីហ្វិក (+១៤%) និងEMEA (អឺរ៉ុបមជ្ឈិមបូព៌ា និងអាហ្វ្រិក +១២%)។ ក្រុមហ៊ុនរក្សាចំណែកប្រកប​ដោយ​​សមតុល្យរវាងតំបន់ទាំងនេះ នៅក្នុងបរិមាណជាសកលពោលគឺ ៣៥%, ២៧% និង៣៩% រៀងៗគ្នា។ ទាក់ទិននឹង​ទីផ្សារនីមួយៗ សហរដ្ឋអាមេរិកបានឈរនៅលំដាប់កំពូល (លក់បាន ២៤៧២ គ្រឿង, +១១%) ចំណែកឯប្រទេសចិនបានឡើង​មក​លំដាប់ទីពីរ (លក់បាន ៩៣៥ គ្រឿង, +៥៥%)។ ក្រោយគេ គឺប្រទេសអាល្លឺម៉ង់ (លក់បាន ៧០៦ គ្រឿង, +១៦%) និង​ចក្រភព​អង់គ្លេស (លក់បាន ៥៦៤ គ្រឿង, +៩%)។ ទីផ្សារក្នុងស្រុកសម្រាប់រថយន្ត Lamborghini ក៏មានការកើន​ឡើងនៃ​តួលេខផងដែរនៅប្រទេសអ៊ីតាលី ដែលរថយន្តចំនួនសរុប ៣៥៩ គ្រឿងត្រូវបានចែកចាយ(+៣%)។

   ក្រុមហ៊ុន Automobili Lamborghini
ក្រុមហ៊ុន Automobili Lamborghini

បើយើងនិយាយពីម៉ូដែលរថយន្ត រថយន្ត Urus Super SUV ទទួលបានជោគជ័យជាបន្តបន្ទាប់​ ដោយបានចែកចាយ​ចំនួន ៥,០២១ គ្រឿង។ 

Lamborghini Uras
Lamborghini Uras

តាមពីក្រោយនេះ គឺម៉ូដែល Huracán ដែលដំណើរការដោយម៉ាស៊ីន V10 ដោយឃើញមានការកើនឡើង​ប​រិមាណ​លក់​​យ៉ាងខ្លាំងរហូតដល់ ២៥៨៦ គ្រឿង ដោយសារកម្លាំងសន្ទុះដ៏ខ្លាំងក្លាដែលផ្តល់ដោយ Huracán STO។ 

Huracán STO

លើសពីនេះទៀត ក៏មានការចែកចាយម៉ូដែល 798 Aventadors (ម៉ូដែល V12) នៅទូទាំងពិភពលោកផងដែរ។

Aventadors

ទស្សនវិស័យអំពីការលក់នៅតែបន្តមានភាពល្អប្រសើរជាវិជ្ជមានក្នុងឆ្នាំថ្មីនេះ ដោយសារបរិមាណបញ្ជាទិញមានយ៉ាងច្រើន ដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងលើការផលិតដែលបានគ្រោងទុកក្នុងឆ្នាំ ២០២២ នេះ។ ក្រុមហ៊ុន Lamborghini នឹងមាន ផលិតផលថ្មីចំនួន បួនមុខដែលនឹងត្រូវដាក់បង្ហាញក្នុងរយៈពេល ១២ ខែ បន្ទាប់។

លោក Winkelmann បានប្រសាសន៍បន្ថែមថា៖

ប្រសាសន៍លោក Stephan Winkelmann 
លោក​ Stephan Winkelmann

កាលពីឆ្នាំ ២០២១ ផលិតផលថ្មីចំនួនបីមុខ ត្រូវបានដាក់ឱ្យដំណើរការ HuracánSTO - Super Trofeo Omologata ដែលជាម៉ូដែលរថយន្តយកលំនាំតាមរថយន្តប្រណាំង Huracán Super Trofeo EVO និង GT3 EVO; Aventador Ultimae ដែលជាស៊េរីចុងក្រោយនៃម៉ូដែល Aventador និង Countach LPI 800-4 ដែលជានិមិត្តរូបដ៏អស្ចារ្យ​បង្ហាញអំពីការរចនាម៉ូត​ឌីហ្សាញ និងបច្ចេកវិទ្យាទំនើបជឿនលឿនសម្រាប់ប្រារព្ធខួបលើកទី ៥០ នៃរថយន្តស្ព័រ Countach។

HuracánSTO Titan Grey
Huracán EVO Purple
Aventador Ultimae
Lamborghini Countach LPI 800-4
Countach LPI800-4

បន្ថែមពីលើម៉ូដែលទាំងនេះនៅឆ្នាំ ២០២១ ក្រុមហ៊ុន Lamborghini ក៏បានបង្ហាញពីយុទ្ធសាស្ត្ររថយន្តអគ្គិសនីនា​ពេល​អនាគតរបស់ខ្លួនផងដែរ។ “DirezioneCor Tauri” (“Toward Cor Tauri”) គឺជាឈ្មោះមាគ៌ា ដែលនឹងដឹកនាំក្រុមហ៊ុន​ក្នុង​ដំណើរ​លុបបំបាត់កាបូន សម្រាប់ម៉ូដែលនាពេលអនាគតរបស់ខ្លួន និងទីតាំងរោងចក្រ Sant'Agata Bolognese ស្របតាម​វិធីសាស្រ្តរួមនៃយុទ្ធសាស្រ្តនិរន្តរភាពបរិស្ថានរបស់ខ្លួន។ នៅក្នុងដំណើរការផលិតរថយន្ដអគ្គិសនីទាំងមូល​ នឹងមានការផ្តោតជា​សំខាន់លើបច្ចេកវិទ្យាកំណត់អត្តសញ្ញាណ និងដំណោះស្រាយដែលអាចធានាបាននូវដំណើរការដ៏ល្អបំផុត និងប្រកបដោយ​សក្ដានុពលសម្រាប់ការបើកបរ។ យើងនឹងចំណាយប្រាក់ជាង ១,៥ ពាន់លានអឺរ៉ូក្នុងរយៈពេលបួនឆ្នាំ​ លើការវិនិយោគតាម​សម័យ​កាល ដែលនឹងឃើញ Lamborghini សម្ពោធដាក់លក់ម៉ូដែលហៃប្រ៊ីតដំបូងរបស់ខ្លួននៅឆ្នាំ ២០២៣ និងមានរថយន្តអគ្គិសនីនៅ​ដំណាច់ឆ្នាំ ២០២៤ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកបានត្រឹម ៥០% ចាប់ពីឆ្នាំ ២០២៥ តទៅ។ក្រោយមក​ទៀត ម៉ូដែលរថយន្តអគ្គិសនីពេញលេញទីបួន នឹងត្រូវដាក់បញ្ចូលបន្ថែមទៅក្នុងខ្សែសង្វាក់ផលិតផលនៅពាក់កណ្តាលទីពីរនៃ​ទសវត្សរ៍នេះ៕

ព័ត៌មានអំពី Automobili Lamborghini៖ www.lamborghini.com

A record-breaking 2021 for Automobili Lamborghini The company recorded its best results ever, with 8,405 cars delivered

Sant’Agata Bolognese, January 13, 2022 Automobili Lamborghini ended 2021 with a remarkable  all-time record: 8,405 cars were delivered worldwide, making it the company’s best year ever on that front. Sales were up by 13% on 2020 due to a targeted and monitored growth strategy.

Automobili Lamborghini

Stephan Winkelmann, Chairman and CEO of Automobili Lamborghini, commented:

Stephan Winkelmann

There was double-digit growth in all three of the macro-regions where Lamborghini is established: America (+14%), Asia Pacific (+14%) and EMEA (Europe,Middle East and Africa, +12%). The company maintains a fairly balanced split between them in global volumes, which stand at 35%, 27% and 39% respectively. In terms of  individual markets, the USA held on to top spot (2,472 units, +11%), while China leaped into second place (935, +55%). They were followed by Germany (706, +16%) and the United Kingdom (564, +9%). There was also an increase in the figures for Lamborghini’s home market of Italy, where 359 cars were delivered in total (+3%).

In terms of models, there was ongoing success for the Urus Super SUV with 5,021 units delivered.​​

Lamborghini Uras
Lamborghini Uras

It was followed by the V10-powered Huracán, which saw a strong increase in sales up to 2,586 thanks to the strong impetus provided by the Huracán STO.

 Huracán STO

In addition, there were 798 Aventadors (V12 model) delivered all over the world.

Aventadors

The sales outlook continues positively into the new year, thanks to a substantial order portfolio that already covers almost the entire production planned in 2022. Lamborghini plans to unveil four new products over the next 12 months. 

Winkelmann added:

Sant’Agata Bolognese
 Stephan Winkelmann

In 2021 three new products were launched: the Huracán STO - Super Trofeo Omologata, a road-legal model that was inspired by the Huracán Super Trofeo EVO and GT3 EVO racing cars;, the Aventador Ultimae, final series of the Aventador model; and the Countach LPI 800-4, an unorthodox icon featuring  ground-breaking design and technology that celebrates the 50th anniversary of the Countach.

HuracánSTO Titan Grey
Huracán EVO Purple
Aventador Ultimae
Lamborghini Countach LPI 800-4
Countach LPI800-4

In addition to these models, in 2021 Lamborghini also presented its future electrification strategy. “Direzione Cor Tauri” (“Toward Cor Tauri”) is the name of the path that will lead the company through the decarbonization of its future models and the Sant’Agata Bolognese site, in accordance with the holistic approach of its environmental sustainability strategy. Throughout the product electrification process, there will be a constant focus on identifying technologies and solutions that can guarantee top performance and driving dynamics. More than €1.5 billion will be spent over the course of four years, in an epoch-defining investment that will see Lamborghini launch its first hybrid production model in 2023 and electrify its entire range by the end of 2024, with the aim of cutting CO2 emissions by 50% from 2025 onwards. Subsequently, a fourth fully electric model is due to be added to the range in the second half of the decade. 

Information on Automobili Lamborghini: www.lamborghini.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]