កោះកុង៖ កាលពីម្សិលមិញនេះ តារាចម្រៀង សុវត្ថិ មុនីវណ្ណ ដែលត្រូវជាកូនប្រុស លោក ព្រាប សុវត្ថិ ត្រូវបានក្រមុំៗស្វាគមន៍យ៉ាងកក់ក្តៅ ខណៈពេលដែលលោកកំពុងចុះទៅបេសកម្មដាំដើមកោងកាង នៅឯខេត្តកោះកុង។
ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះពីវីដេអូ សកម្មភាពចុះទៅដាំដើមកោងកាង ដោយពេលនោះ ត្រូវបានហ្វេនៗនារីជាច្រើនសម្តែងពីទំហំក្តីស្រឡាញ់ចំពោះអាយដល ដោយឱបជុំជិតតែម្តង ចំណែកសុវត្ថិ មុនីវណ្ណ ក៏បានញញឹមពព្រាយចេញពីក្នុងចិត្ត ព្រមទាំងថ្លែងអំណរគុណទៅកាន់ហ្វេនៗទាំងអស់ចំពោះការគាំទ្របែបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូនេះ ហើយអ្នកគាំទ្រជាច្រើនក៏បានសរសើរពីទឹកចិត្តតារាប្រុសរូបនេះ ដែលរក្សាស្នាមញញឹមចំពោះហ្វេនជានិច្ច ទោះបីស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]