ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់ កូនប្រុសច្បងរបស់កំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ ប្រាកដជាបានស្គាល់។ ដោយកូនប្រុសច្បងរបស់លោក ក៏ជាតារាចម្រៀងមួយរូបមានភាពល្បីល្បាញ ដែលមានឈ្មោះ សុវត្ថិ មុនីវណ្ណ។ ហើយតារាវ័យក្មេងរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននាពេលបច្ចុប្បន្ននេះ។ 

យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនរបស់លោក សុវត្ថិ មុនីវណ្ណ គេឃើញតែងតែចំណាយពេលនៅជាមួយម៉ាម៉ាក់ និងប្អូនប្រុសទាំងពីរ។ ជាពិសេស មើលទៅជីវិតគ្រួសារតារារូបនេះ ពិតជាទទួលបាននូវសុភមង្គល ពោរពេញដោយស្នាមញញឹមតែម្ដង។មិនតែប៉ុណ្ណោះ ហ្វេនៗជាច្រើន តែងតែសរសើរពីគ្រួសាររបស់លោកមិនដាច់ពីមាត់ឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះលោក សុវត្ថិ មុនីវណ្ណ បានបង្ហោះរូបស្និតស្នាលជាមួយម្ដាយតែពីរនាក់ មើលទៅពិតជាមានភាពស្និទស្នាលគ្នាខ្លាំង។ មួយវិញទៀត មើលទៅទឹកមុខលោក និងម្ដាយ ហាក់ជារីករាយ សប្បាយចិត្តខ្លាំងតែម្ដង ខណៈបានដើរលេងជុំគ្នាដូច្នេះ។ហើយរូបភាពទាំងនេះ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមនិយាយថា ឃើញរូបនេះគឺលួចញញឹម ហើយរំភើបពីទំនាក់ទំនងល្អរវាងម្ដាយកូនអ្នកទាំងពីរគ្រប់គ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីវណ្ណ ជាមួយម្ដាយ
លោក សុវត្ថិ មុនីវណ្ណ ជាមួយម្ដាយ
លោក សុវត្ថិ មុនីវណ្ណ ជាមួយម្ដាយ
លោក សុវត្ថិ មុនីវណ្ណ ជាមួយម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ