ភ្នំពេញ៖ ពិតណាស់ អាចនិយាយបានថាកំពូលតារាចម្រៀងស្រី សុគន្ធ និសា ជាតារាជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជាទៅហើយ ដោយអ្នកនាងបានឈានចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតបច្ចុប្បន្ននេះ ក្នុងអាជីពជាតារាចម្រៀងផង និងសម្តែងផង។

ទន្ទឹមនឹងនេះ បើគិតមកទល់ពេលនេះ អាចនិយាយបានថាតារាចម្រៀស្រីរូបនេះ ​ទទួលបានភាពជោគជ័យខ្លាំង ទៅលើអាជីពជាសិល្បៈចម្រៀង ជារៀមច្បងលំដាប់ជួរមុខម្នាក់ទៅហើយ ទោះបីខណៈពេលនេះ អ្នកនាងមិនសូវជាបង្ហាញមុខនៅលើឆាកតន្ត្រី ហើយថែមទាំងមានប្អូនៗចំណូលថ្មីមកជាបន្តកន្ទុយយ៉ាងណាក្តី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយហេតុថា នៅតែបន្តភាពល្បីល្បាញនិងទទួលបានការគាំទ្រមកដល់សព្វថ្ងៃ ក៏ព្រោះតែ អ្នកនាង មានសិល្បៈការិនីដែលពោពេញទៅដោយសម្ថភាព ទឹកដមសម្លេងពិរោះក្រអួនក្រអៅ អាចរណ្ដុំចិត្តអ្នកស្ដាប់បានសឹងតែគ្រប់បទដែល តារាស្រីរូបនេះបានបកស្រាយ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងកាន់តែអ្វើឲ្យអ្នកទស្សនាអណ្ដែតអារម្មណ៍អន្លង់អន្លោច បន្ថែមទៀតជាមួយនឹងការបង្ហើរសំនៀង​ ក៏ផ្អែមពិរោះ ក្នុងបទ«ទំនួញទ្រខ្មែរ​» ស្ទើរតែសណ្ដុំចិត្តអ្នកស្ដាប់ឲ្យស្លុងគ្រប់ៗគ្នា៕

ចង់ដឹងថា ការបកស្រាលដោយផ្ទាល់របស់កំពូលតារាចម្រៀងរូបនេះ ពិរោះដល់កម្រិតណា?

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា