ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ជាតារាស្រីមួយដួងដែលមានសមត្ថភាពខ្ពស់ដែលអាចបកស្រាយបទចម្រៀងបានគ្រប់ប្រភេទនៃបទចម្រៀង ពិសេសបទចម្រៀងជាភាសាបរទេស គឺតារាស្រីរូបនេះអាចច្រៀងបានយ៉ាងល្អ ស្របពេលដែរប្រជាប្រិយភាពក៏មានការគាំទ្រខ្លាំង រីឯរូបសម្រស់វិញក៏ស្រស់ស្អាតណាស់ដែរ។
ដោយឡែក បើយើងងាកទៅចាប់អារម្មណ៍ទៅលើរូបរាងរបស់ ស៊ីរីកា យើងឃើញថាការវិវត្តន៍របស់នាងពិតជាផ្លាស់ប្ដូរច្រើនខ្លាំង ព្រោះកាលពីមុន ស៊ីរីកា នាងមានទម្ងន់រហូតដល់ទៅ ៧០គីឡូជាងឯណោះ ប៉ុន្តែពេលនេះវិញ នាងខំហាត់ប្រាណស្ទើរតែរាល់ថ្ងៃ រហូតបានរាងស្លីមដូចអក្សរ S បើទោះបីជានៅតែមានសាច់បន្តិចមែន តែរាងបែបនេះ ហ្វេនៗនារីៗឃើញហើយនាំគ្នាសរសើរ និងប្រាថ្នាចង់បានដូចនាងសឹងគ្រប់គ្នា ពីព្រោះជារាងបែបតារាអ៊ឺរ៉ុបផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមគ្នានេះ សម្រស់របស់តារាស្រីរូបនេះ ក៏ជាទីគួរឲ្យប់អារម្មណ៍សម្រាប់ហ្វេនៗដែរ ពិសេសគឺរាងដ៏ Goal របស់នាងផ្ទាល់តែម្ដង មើលទៅពិតជាស្អាតខ្លាំង។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]