ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងស្រី កញ្ញា ស៊ូ ស៊ីរីកា ជាអ្នកសិល្បៈមួយរូបដែលពោពេញទៅដោយសមត្ថភាព ទេពកោសល្យ ជាពិសេសគឺទឹកសមសម្លេងដ៏ពិរោះក្រអួនក្រអៅ អាចរណ្ដុំចិត្តអ្នកស្ដាប់ឲ្យអន្លង់អន្លោចតាម។ មិនតែប៉ុណ្ណោះ ថែមទាំងអាចបកស្រាយជាភាសារបរទេសបានយ៉ាងល្អទៀតផង។
យ៉ាងណាមិញ បើងាកមើលពីជីវិតឯកជនរបស់ កញ្ញា វិញ មកទល់បច្ចុប្បន្ន តារាស្រីរូបនេះមិនទាន់ដែលបានបង្ហាញមុខដៃគូណាមួយនៅឡើយទេ ខណៈដែលអ្នកសិល្បៈរួមជំនាន់ខ្លះក៏មានគ្រួសាររៀងខ្លួនអស់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ស្រាប់តែពេលថ្មីៗនេះ ស៊ីរីកា បានចូលរួមនៅក្នុងកម្មវិធីមួយ ថែមទាំងបានទម្លាយពី ប្រភេទបុរសដែលខ្លួនប្រាថ្នា ដើម្បីយកមកធ្វើជាគូជីវិតទៀតផង។ ដោយក្នុងនោះ ហ្វេនៗហាក់ចម្លែកចិត្តបន្តិចដោយ តារាស្រីរូបនេះបានបង្ហើបថា នាងចូលចិត្តប្រភេទបុរសមានសាច់ម៉ាប់ៗ ថែមទាំងមានខ្លាញ់ក្បាលពោះទៀត ជាងនេះទៅទៀតគឺ ចេះស្រលាញ់មើលថែយល់ចិត្ត និងមិនប្រច័ន្ទពេក ហើយចេះស្រលាញ់គោរពគ្រួសារនាងផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




@rathakkok #គាត់និយាយមិនខុសទេ ♬ original sound - Ratha
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]