ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈចម្រៀង ទាំងចាស់ទាំងក្មេង ប្រាកដជាបានស្គាល់ច្បាស់ហើយពីកំពូលតារាស្រីជើងចាស់ ពេជ្រ សោភា ជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស អស់មិនតិចឆ្នាំនោះទេ ហើយក៏នៅតែមានប្រជាប្រិយភាព និងភាពល្បីល្បាញកាន់តែខ្លាំងនាពេលបច្ចុប្បន្ន។ 

យ៉ាងណាមិញ មួយរយៈក្រោយនេះគេសង្គេតឃើញថា ពេជ្រ សោភា ហាក់ឡើងកូដត្រូវប៉ាន់ដៃគូសហការរកស៊ី ដោយត្រូវបានមហាជនទាំងចាស់ទាំងក្មេងស្គាល់ថាជាថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងគឺ លោកជំទាវ ទ្រី ដាណា ដោយថ្មីៗនេះ តារាស្រី ពេជ្រ សោភា បានចុះកុងត្រារាប់ម៉ឺនដុល្លារធ្វើការងារជាមួយគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បន្ទាប់ពីជោគជ័យទាំងរឿងសិល្បៈក៏លេចមុខច្រើន ថែមទាំងការងាររកស៊ីក៏រលូនទៀតនោះ ស្រាប់តែថ្មីៗនេះ ពេជ្រ សោភា ចេញមកបង្ហាញខ្លួនធ្វើឲ្យទស្សនិកជនចង់ស្រឡាំងកាំង ជាមួយនឹងឈុតក្រហមស្រស់ ដោយមកជាមួយនឹងគ្រឿងពេជ្រសំញ៉ែង ពាក់ស្រោបខ្លួនចម្រុះពណ៌ភ្លឺចិញ្ចែងចិញ្ចាចតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងអ្នកស្រី ទ្រី ដាណា
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា