ភ្នំពេញ៖ ពិតណាស់ បើក្រឡេកទៅមើលជីវិតនៅក្រៅពិភពសិល្បៈរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា យើងអាចសង្កេតឃើញថាតារាស្រីរូបនេះ កំពុងមានជីវិតសោយសុខយ៉ាងមានសុភមង្គល ក្នុងការមើលថែ និងយកចិត្តទុកថ្នាក់ថ្នមពីសំណាក់ស្វាមី ដែលត្រូវបានគេកោតសរសើរ នៃជីវិតពិតរបស់អ្នកម៉ាក់កូនមួយនេះ។
តែយ៉ាងណាមិញ កាលពីថ្មីៗនេះ នៅគណនីផ្ទាល់ខ្លួន អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានមហាជន មើលឃើញថា វាជាគម្រោងផ្ទះវីឡាធំស្កឹមស្កៃ ដែលបានកំពុងសាងសង់ហើយបានជា៦០%ទៅហើយ ជាមួយការរចនាម៉ូដផ្ទះ យ៉ាងទានសម័យទំនើបផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ គេសង្គេតឃើញថា ជីវិតតារាស្រីរូបនេះហាក់ហូហៀរខ្លាំង ព្រោះកាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា ទើបតែទទួលបានកាដូខុនដូកណ្ដាលទីក្រុង ពីស្វាមីក្តៅៗនៅឡើយទេ ដែលជាហេតុធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកគាំទ្រនាំគ្នាលួចសរសើរពីជីវិតដ៏មានន័យនិងសោយសុខរបស់នាងខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]