រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយត្រលប់ពីសហរដ្ឋអាមេរិក ជាមួយគ្រួសារមកទឹកដីកំណើត មិនទាន់បានប៉ុន្មានផង ស្រាប់តែ ប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសពៅរបស់តារាសម្តែងស្រីល្បីឈ្មោះ សារ៉ាយ សក្ខណា ចូលរោងមង្គល ដោយក្នុងនោះ គេឃើញមានវត្តមាន តារាខ្មែរល្បីជាច្រើននាក់ បានចូលរួមផងដែរ។

យ៉ាងណាមិញ ក្នុងរោងអាពាហ៍ពិពាហ៍សិរីមង្គលរបស់ប្អូនប្រុសតារាស្រីរូបនេះ ស្រាប់តែ អ្នកលេងបណ្តាញសង្គម ក្រឡេកចាប់ភ្នែកបាន តារាស្រី៣រូបនេះ គាប់ជួនខ្លាំងណាស់ ធ្វើម៉ូតសក់ជាន់គ្នា ដូចណាត់គ្នាទុកមុន ខណៈអ្នកទាំង៣ មិនធ្លាប់ត្រូវមហាជន ដឹងសោះថា ជាមិត្តភក្តិជិតស្និទនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ បើក្រឡេកទៅមើល សម្រស់អ្នកទាំង៣ ក្នុងម៉ូតសក់តែមួយយ៉ាងដូច្នេះ ជះរាងទាក់ទាញ សម្រស់គួរឲ្យគយគន់ម្យ៉ាងម្នាក់ មើលទៅ គួរឲ្យចាប់ភ្នែកដូចគ្នា ពេលធ្វើម៉ូតសក់ឡើងអស់ មើលទៅទម្រង់មុខ កាន់តែក្មេងជាងមុនទៅទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាស្រី គង់​ ចាន់ស្រីមុំ

រូបភាព

២. តារាចម្រៀង ស៊ូ ស៊ីរីកា

រូបភាព

៣.តារាស្រី គឹម លីហ្សា

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា