កំពង់សោម៖ ពិតណាស់ ពេជ្រ សូលីកា គឺជាតារាសម្តែង និងចម្រៀងម្នាក់ ដែលមានឈ្មោះបោះសម្លេង ម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានហ្វេនៗជាច្រើននាក់ គាំទ្រស្រលាញ់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជានាងមានស្វាមីនិងកូនប្រុសម្នាក់រួចទៅហើយក្តី។
យ៉ាងណាមិញ បើនិយាយពីរូបសម្រស់តារាចម្រៀងស្រីមួយដួងនេះវិញ គឺថាពិតជាស្រស់ស្អាតក្មេងជាងវ័យខ្លាំងមែនទែន ជាពិសេសខណៈដែលនាងមានកូនម្នាក់រួចទៅហើយ អាចនិយាយបានថាស្អាតជាងនៅក្រមុំទៅទៀត មិនថាតែងខ្លួនបែបណាក៏នៅតែឃ្យូតទាក់ទាញជានិច្ចរាល់ពេលបង្ហាញខ្លួនម្ដងៗ លើសពីនេះសូម្បីតែមិនMakeup ក៏ ពេជ្រ សូលីកា នៅតែស្រស់ស្អាតដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅមុននេះបន្តិច អ្នកម៉ាក់កូនមួយរូបនេះបានបង្ហាញខ្លួនសារជាថ្មីធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសម្រស់ដ៏ខ្ចីញេញ ក្នុងឈុតប៊ីគីនី អាវពណ៌ខៀវ សំពត់ឆែកពណ៌ខ្មៅ តែមិនស៊ិចស៊ីខ្លាំងនោះទេ ដោយលើកនេះនាងមកជាមួយនឹងបរិយាកាសផ្ទៃសមុទ្រ បូករួមនឹងរូបសម្រស់ដ៏ទាក់ទាញ អាចនិយាយបានថាមើលមិនដឹងនោះទេថានាងមានគ្រួសារនិងកូនប្រុសមួយនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]