រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អ្នកនាង សូដា នីតា ជាតារាសម្តែងស្រីម្នាក់ ដែលប្រឡូកក្នុងវិថីសម្តែងនេះ ច្រើនឆ្នាំនិងមានវត្តមានក្នុងរឿងភាគខ្មែរជាច្រើន ស្ទើររាប់មិនអស់ផងដែរ តែដោយសារ ការមមាញឹកកាន់តែខ្លាំង ក្នុងការធ្វើជំនួញនោះ រូបនាងក៏ហាក់ដកឃ្លាពីការងារសម្តែង ហើយក៏លេចវត្តមានញឹកញាប់ជា ពិធីការិនីក្នុងក្រុមតន្ត្រីសម្រាប់ពិធីរៀបការមួយកន្លែងវិញ។
យ៉ាងណាមិញ ជីវិតឯកជនរបស់រូបនាង ហាក់មើលទៅមិនខុសគ្នាពីតារាខ្មែរដទៃទៀតទេ រូបនាងក៏មានបុត្រនិងស្វាមីផងដែរ ដោយសារតែ មើលទៅសាមញ្ញដូច្នេះហើយ ទើបធ្វើឲ្យមហាជន ចំហមាត់ក្រោយពេល រូបនាងទម្លាយថា ខ្លួននិងប្អូនស្រីចាញ់បោកគេ អស់ប្រាក់ខ្ទង់៦០ម៉ឺនដុល្លារ ដែលចំនួននេះ ពិតជាច្រើនខ្លាំងសម្រាប់មនុស្សទូទៅ បើមិនទម្លាយរឿងនេះទេ គ្មាននរណានឹកស្មានថា តារាស្រីរូបនេះ មានទឹកប្រាក់ច្រើនដល់ថ្នាក់នេះដែរ ក្នុងនោះ រូបនាងមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ តែមហាជន ដាក់ការសង្ស័យថា រូបនាងខាតបង់ច្រើនយ៉ាងនេះ អាចដោយសារលុយតុនទីន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះ តារាសម្តែងស្រី សូដា នីតា បានបង្ហើបប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]