តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដានព័ត៌មានសិល្ប:កម្សាន្តប្រាកដជាធ្លាប់បានទទួលជ្រាបនៅរឿងរ៉ាវរបស់តារាប្រុសស្រីខ្មែរពីដួង គឺអ្នកនាង សឿ សុធារ៉ា និងតារាកំប្លែងពហុជំនាញ ម៉ាដូណា ដែលធ្លាប់មានប្រវត្តិជូរចត់ជុំវិញរឿងរ៉ាវលុយតុងទីន រហូតបង្កជាការភ្ញាក់ផ្អើលនិងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ជាក់ស្តែង កាលពីកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកនាង សឿ សុធារ៉ា តារាសម្តែងដ៏ល្បី និងជាតួឯកក្នុងរឿង «រិទ្ធីសែននាងកង្រី» បានផ្ទុះរឿងកក្រើកជុំវិញរឿងរ៉ាវជំពាក់លុយតុងទីនកូនៗ រហូតមានអ្នកដែលជាម្ចាស់បំណុលជាច្រើននាក់ បានបង្ហោះសារសុំឲ្យតារាស្រីដ៏ល្បីរូបនេះ ចេញមុខមកដោះស្រាយនិងទូទាត់បំណុលឲ្យខ្លួនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ លោកម៉ាដូណា តារាកំប្លែងពហុជំនាញ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រ និងមហាជនផ្ទុះសំណើច ក៏បានចេញមុខមកទម្លាយរឿងរ៉ាវក្នុងចិត្ត ដែលខ្លួនជំពាក់លុយកូនតុងទីនរហូតដល់ទៅជាង៥២មុឺនដុល្លារ ដែលតម្រូវឲ្យលោកចេញសង រហូតធ្វើឲ្យលោកបាក់ទឹកចិត្តជាខ្លាំង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផ្អែកលើមេរៀនជីវិតពាក់ព័ន្ធនឹងរឿងលុយតុងទីន របស់តារាប្រុសស្រី២ដួងនេះ អាចជាមេរៀនសម្រាប់មិត្តអ្នកអាន និងពុកម៉ែ បងប្អូនមេត្តាគប្បីស្វែងយល់ឲ្យបានដិតដល់មុនចាប់ផ្តើមលេងតុងទីន ដើម្បីកុំឲ្យមានការសោកស្តាយ និងវិប្បដិសារីទៅថ្ងៃមុខ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]