កោះរ៉ុង៖ តារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ កញ្ញា សុខ ពិសី នាងបានឈានជើងចូលសិល្បៈជាច្រើនឆ្នាំមកហើយ តែតារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបសម្រស់នាងហាក់ជាប្រែប្រួល ស្រស់ស្អាតជាងមុនឆ្ងាយតែម្ដង។

ដោយឡែក មួយរយៈក្រោយនេះ គេសង្គេតឃើញ សុខ ពិសី កាន់តែលេងខ្លួនមានភាពស្រស់ស្អាតលេចធ្លោ ជាពិសេសគឺស៊ិចស៊ី កាន់តែខ្លាំងខណៈដែលឈានចូលវ័យ៣២ឆ្នាំហើយក្តី តែសម្រស់នាង មើលទៅនៅតែក្មេងជាងវ័យ ដោយរូបរាងសម្រស់មិនសមនឹងវ័យទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ទើបតែបានបង្ហាញខ្លួនជាថ្មីម្ដងទៀត ជាមួយនឹងភាពទាក់ទាញ ក្នុងឈុតលេងសមុទ្រនៅឯកោះរ៉ុង ពណ៌សមានស្បៃរំភើយ បែរចំហៀងបញ្ចេញសាច់ សខ្ចីទាក់ទាញភ្នែកអ្នកទស្សនា មើលសឹងតែមិនស្គាល់ថាជា សុខ ពិសី សោះ បើស្រស់ស្អាតស៊ិចស៊ីយ៉ាងនឹង៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី