ភ្នំពេញ៖ ជាការពិត រឿងភាគខ្មែរ «អាពាហ៍ពិពាហ៍ចៃដន្យ» ត្រូវបានទិញសិទ្ធិផ្ដាច់មុខពីប្រទេសតៃវ៉ាន់ និងបានយកថតដោយក្រុមហ៊ានហង្សមាស ដោយមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា តារាចម្រៀងលោក នីកូ និងអ្នកនាង ពេជ្រ សូលីកា ជាដើម ហើយរឿងមួយនេះពិតជាទទួលបានការគាំទ្រច្រើនមែនទែនពីសំណាក់អ្នកទស្សនា។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានថតចប់រយៈពេលជាង ៣ឆ្នាំ និងបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍រយៈជាច្រើនខែ កាលពីប៉ុន្មានថ្ងៃមុនរឿងភាគដ៏ល្អមួយនេះក៏បានបញ្ចប់។
យ៉ាងណាមិញ ក្រោយមានការចាក់ផ្សាយបញ្ចប់ទៅ តួឯកស្រីគឺអ្នកនាង ពេជ្រ សូលីកា ក៏បានទម្លាយកម្រងរូបភាពអនុស្សាវរីយ៍ជាច្រើនអំឡុងពេលថតរឿងនេះ។ ដោយក្នុងនោះ ទម្រាំតែថតចប់មួយរឿងនេះ យើងឃើញថាគ្រប់តួនីមួយៗ ទាំងក្រុមការងារថតទាំងមូល សុទ្ធតែជួបភាពលំបាករៀងៗខ្លួន ដោយអ្នកខ្លះស្ទើរតែកើតខ្យល់ចាប់ក៏មានផងដែរ ពោលគឺវាមិនមានភាពងាយស្រួលដូចដែលអ្នកទស្សនាគិតនោះឡើយ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]