ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលរឿងភាគ ឬរឿងដុំរបស់ប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ និងមានមហាជនកាន់តែគាំទ្រខ្លាំងឡើងជាលំដាប់យ៉ាងដូច្នេះ។ ដោយសារតែផលិតករបានបង្កើនបច្ចេកទេសថតឲ្យល្អជាងមុន ម្យ៉ាងវិញទៀតតួសម្ដែងក៏មានសមត្ថភាព បូករួមជាមួយទេពកោសល្យសម្ដែងផងនោះ ទើបធ្វើឲ្យសាច់រឿងទាំងមូលល្អមើលថែមមួយកម្រិតទៀត។
យ៉ាងណាមិញ អ្នកដឹកនាំរឿងក៏ពូកែរើសតួអង្គដែលមើលទៅសាកសម ហើយពូកែដូចគ្នា ទើបធ្វើឲ្យរឿងនីមួយៗចេញមកមានចំណុចទាក់ទាញអារម្មណ៍មហាជនឲ្យគាំទ្រច្រើនទ្វេដងបែបនេះ។ ក្នុងនោះដែរ បើនិយាយដល់តារាសម្ដែង គេតែងតែឃើញតួទាំងអស់សុទ្ធសឹងស្គាល់រាប់អានគ្នាយ៉ាងជិតស្និទ្ធ ហើយក៏ជាដៃគូសម្ដែងស៊ីចង្វាក់ជាមួយគ្នាផងដែរ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ និងនឹកស្មានមិដល់នោះ នៅមុខកាមេរ៉ាមានតួមួយចំនួននិយាយរកគ្នាតែពេលថត ធ្វើយ៉ាងណាសម្ដែងឲ្យបានល្អ ប៉ុន្តែនៅពីក្រោយកាមេរ៉ាបែរជាមិននិយាយរកគ្នា ដោយសារហេតុផលផ្ទាល់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តារាខ្មែរដែលធ្លាប់មានរឿងអន់ចិត្តរហូតមិននិយាយរកគ្នា ប៉ុន្តែអាចបំពេញការងារថតរឿងចប់បានយ៉ាងរលូន ហើយធ្វើឲ្យរឿងមួយនោះទទួលបានការគាំទ្រខ្លាំងនោះមានដូចជា៖
១៖ កញ្ញា នី មុនីនាថ និងលោក សាយ សៀរ៉ា
វាជារឿងនឹកស្មានមិនដល់ ដែលតារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា នី មុនីនាថ និងលោក សាយ សៀរ៉ា មានរឿងអន់ចិត្តជាមួយគ្នា ដោយសារហេតុផលលេងសើចជ្រុលជ្រួស ព្រមទាំងមិននិយាយរកគ្នាដល់ទៅជាង២ឆ្នាំ ហើយបច្ចុប្បន្នអ្នកទាំងពីរបាននិយាយរកគ្នា រាប់អានគ្នាដូចធម្មតាវិញ។



២៖ លោក នីកូ និងអ្នកនាង ពេជ្រ សូលីកា
គ្រប់គ្នាបានដឹងរួចមកហើយលោក នីកូ មានទំនាក់ទំនងល្អជាមួយអ្នកនាង ពេជ្រ សូលីកា តែអ្វីដែលនឹកស្មានមិនដល់នោះ តារាប្រុសស្រីពីររូបនេះធ្លាប់មិននិយាយរកគ្នា ក្នុងអំឡុងពេលថតរឿង« អាពាហ៍ពិពាហ៍ចៃដន្យ» បើទោះបី មិននិយាយរកគ្នា តែពេលថតរឿងអ្នកទាំងពីរបានសម្ដែងបានយ៉ាងល្អ។ ដោយមូលហេតុដែលធ្វើឲ្យអ្នកទាំងពីរមិននិយាយ ក៏ព្រោះមានរឿងអន់ចិត្តទាស់សម្ដីគ្នាតិចតួច ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងទាំងពីនាក់នេះនៅរាប់អានគ្នាធម្មតា ស្និទ្ធជាងមុនទៅទៀត។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]