ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង អែនជី បានបង្ហោះរូបភាពបង្អួតសម្រស់ មិនតិចរូបនោះទេ ទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលប្រើប្រាស់បណ្តាញសង្គម មិនថាតែបុរសៗនោះទេ សម្បីតែស្រីគ្នាឯងឃើញហើយក៏ចង់លង់ជាមួយអ្នកម៉ាក់កូនមួយមួយរូបនេះដែរ។ 

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលរូបសម្រស់របស់នាងវិញ ឃើញថាបច្ចុប្បន្ននេះនាងកាន់តែស្រស់ស្អាតខ្លាំងឡើង មិនថាមុខមាត់ក៏ដូចជាការតែងខ្លួននោះទេ មើលទៅកាន់តែស៊ីវិល័យហាយសូ ខ្លាំងឡើងគួរឲ្យសរសើរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត អ្វីដែលកាន់តែធ្វើឲ្យ តារាស្រី អ្នកនាង អែន ជី ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ រូបនាងក៏បានខិតខំថែរក្សារូបរាងឲ្យត្រឡប់មករកសភាពដើម និងកាន់តែមានរូបរាងតូចស្ដើង ស្រឡូនស្អាតជាងមុនទៅទៀតបើទោះជាមានកូនមួយហើយក្តី។ ជាពិសេស លេចចេញនូវភាពវ័យក្មេងដូចជានៅវ័យក្រមុំ ដែលបានបង្ហាញកាលពីថ្មីៗនេះនៅក្នុងរូបភាពជាច្រើន ដែលធ្វើឲ្យហ្វេនៗមិនសរសើរមិនបាន និងកាន់តែច្រណែនពីរូបសម្រស់របស់អ្នកម្ដាយកូនមួយរូបនេះ ផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

អែនជី
អែនជី
អែនជី
អែនជី
អែនជី
អែនជី
អែនជី
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង