ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជា បានជ្រាបរួចមកហើយ នូវរឿងល្បីកក្រើកលើបណ្តាញសង្គម ពីទំនាក់ទំនងស្នេហាខុសវ័យ រវាង តារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិច ក្រោយពេល អ្នកទាំងពីរ កាន់តែស្អិតរមួតជាមួយគ្នា កាន់តែខ្លាំង។  

ជាមួយគ្នានេះ កាន់តែកៀកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតមកដល់ ស្រាប់តែ កញ្ញា ដួង ម៉ានិច និងគូស្នេហ៍វ័យក្មេង អតិជាតិបុត្រ បាននាំគ្នារៀបចំថតរូបបង្ហាញភាពផ្អែមល្ហែម ចែកចាយឲ្យអ្នកទស្សនាបានឃើញ។ ក្នុងនោះ សកម្មភាពក្រៅឆាក របស់ ដួង ម៉ានិច និង ប្រុសបុត្រ កំពុងតែធ្វើឲ្យហ្វេនៗ លួចច្រណែនទៅលើគូស្នេហ៍ខុសជំនាន់របស់អ្នកទាំងពីរជាខ្លាំង ដោយរូបវីដេអូឃ្លីបនោះ រឹតតែស្និតស្នាល ដោយ ម៉ានិច កំពុងតែរៀបចំជួយស្លៀកសម្លៀកបំពាក់ឲ្យ អតិជាតិបុត្រ ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលពីអាយុវិញ តារាប្រុសស្រីមួយគូនេះ ពិតជា ខុសគ្នាឆ្ងាយមែន តែបើសម្លឹងមើលរូបរាងសម្បត្តិវិញ អ្នកទាំងពីរ ហាក់សាកសមគ្នាខ្លាំងណាស់ អាយុច្រើនក្តី តែបើមើលទៅ តារាស្រី ដួង ម៉ានិច វិញ នៅតែសាច់ចាំ ស្បែកភ្លឺរលោងនៅឡើយ៕

សូមទស្សនារូបភាព និងជូនវីដេអូឃ្លីបខាងក្រោម៖

ដួង ម៉ានិច
 អតិជាតិបុត្រ
ដួង ម៉ានិច 
ដួង ម៉ានិច និង អតិជាតិបុត្រ
ដួង ម៉ានិច និង អតិជាតិបុត្រ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច