កម្សាន្ត៖ បើនិយាយដល់ទំនាក់ទំនងរបស់តារាខ្មែរដ៏មានប្រជាប្រិយភាពប៉ុន្មានគូខាងក្រោមនេះ ប្រិយមិត្តដែលជាអ្នកគាំទ្រច្បាស់ជាជ្រាបហើយថា កាលពីដំបូងៗឡើយ ពួកគេតែងតែមានសកម្មភាពសិ្នទ្ធស្នាលគ្នាខ្លាំងមែនទែន រហូតធ្វើឲ្យគ្រប់គ្នាចាប់បានថា ពួកគេមានទំនាក់ទំនងស្នេហានឹងគ្នា តែត្រូវបានតារាទាំងនេះបដិសេដថា គ្រាន់តែជាមិត្ត ជាអ្នករាប់អានគ្នាធម្មតាៗ។

ដោយឡែក ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលខាងតារាខាងក្រោមនេះផ្ទាល់តែម្ដង ព្រមដាច់ចិត្តទម្លាយការពិតឲ្យអ្នកគាំទ្រលែងមានចម្ងល់តទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ គូខ្លះក៏បានបកស្រាយតាមរយៈបណ្ដាញសង្គមថា ពួកគេដំបូងៗឡើយ គឺមានសម្ព័ន្ធភាពត្រឹមជាមិត្ត​ពិតមែន ប៉ុន្តែយូរៗទៅ ក្រោយពីបានធ្វើការងារជាមួយគ្នាច្រើន ស្វែងយល់ពីគ្នា និងបានមើលចិត្តគ្នាច្បាស់លាស់ តារាទាំងនេះក៏បានបង្ហាញថាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានការរំភើបនិងភ្ញាក់ផ្អើលណាស់ នៅពេលដែលទំនាក់ទំនងអាយដលរបស់ខ្លួនពិតជាដូចអ្វីដែលគេគិតពិតមែន៕

តារាទាំងនេះ រួមមាន៖

១.ប៉ាច គីមមួយ និង​ សយ រតនៈ

កាលពីប៉ុន្មានខែមុន តារាចម្រៀងមួយគូនេះ បានទម្លាយការពិតថា ជាសង្សារគ្នា។

ប៉ាច គីមមួយ និង​ សយ រតនៈ

២.ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន

ទោះបីជាសមីខ្លួនទាំងពីរ មិនទាន់ដែលបានបញ្ជាក់ថាជាអ្វីនឹងគ្នាពេលនេះ ប៉ុន្តែមហាជនដែលជាអ្នកគាំទ្រ អាចដឹងនិងសន្មត់ថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា ព្រោះស្ទើរតែគ្រប់ពេល ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមរហូត។

ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន

៣.បុត្រ និង ដួង ម៉ានិច

ទោះបីជាខុសអាយុគ្នាច្រើន តែពេលវេលាកន្លងទៅ តារាមួយគូនេះ ក៏បានទម្លាយថាជាអ្វីនឹងគ្នាឲ្យប្រាកដផងដែរ។

បុត្រ និង ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ