ស្លូវ៉ាគី៖ រថយន្តហោះមួយដែលមានសមត្ថភាពបើកបរក្នុងល្បឿនលើសពី ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះនៅកម្ពស់លើសពី២,៥០០ម៉ែត្រ ត្រូវបានចេញវិញ្ញាបនប័ត្របញ្ជាក់ពីសុវត្ថិភាពក្នុងការហោះហើរ ដោយអាជ្ញាធរដឹកជញ្ជូនសាធារណរដ្ឋស្លូវ៉ាគី។

ឡានកូនកាត់យន្តហោះ AirCar នេះត្រូវបានបំពាក់ដោយម៉ាស៊ីន BMW មួយ និងដំណើរការដោយម៉ាស៊ីនបូមសាំងធម្មតា។ វាត្រូវការចំណាយពេល២នាទីនិង១៥វិនាទី ដើម្បីបំប្លែងខ្លួនពីរថយន្តទៅជាយន្តហោះ។ ក្រុមហ៊ុនបាននិយាយថា វិញ្ញាបនប័ត្រនេះត្រូវបានអនុវត្តតាមការធ្វើតេស្ដហោះហើរ រយៈពេល៧០ម៉ោង និងហោះឡើងនិងចុះចតជាង២០០ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកសាស្ត្រាចារ្យ Stefan Klein ដែលជាអ្នកបង្កើតឡានមួយនេះបាននិយាយថា៖ «វិញ្ញាបនប័ត្របញ្ជាក់របស់ AirCar បើកទ្វារសម្រាប់ការផលិតទ្រង់ទ្រាយធំ នៃរថយន្តហោះដ៏មានប្រសិទ្ធភាព។ វាផ្លូវការហើយ និងជាការបញ្ជាក់ចុងក្រោយនៃសមត្ថភាពរបស់យើង ក្នុងការផ្លាស់ប្ដូរការធ្វើដំណើរចម្ងាយមធ្យមជារៀងរហូត»។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមិថុនា រថយន្តហោះនេះត្រូវបានបញ្ចប់ការហោះហើររយៈពេល៣៥នាទី រវាងអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង Nitra និង Bratislava ប្រទេសស្លូវ៉ាគី៕

វីដេអូ

ប្រភព: BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]