ស្វីស ៖ ដូចដឹងស្រាប់ហើយថា ក្រោយបែកបាក់ចំណងអាពាហ៍ពិពាហ៍កាន់តែយូរ កូនស្រីកាន់តែធំ តារាសម្តែងកូនមួយ អ្នកនាង ភិន សុដាលីស កាន់តែមានជីវិតសែនហ៊ឺហា ឡូយឆាយមិនចាញ់នារីក្រមុំៗឡើយ មិនតែប៉ុណ្ណោះ បណ្តើរគូស្នេហ៍ពេញមុខពេញមាត់ថែមទៀតផង។
យ៉ាងណាមិញ ឃើញដកឃ្លាពីការងារសម្តែងមួយរយៈពេលធំ ហើយងាកមកតម្រង់ការរកស៊ីអនឡាញវិញ តារាស្រីរូបនេះ ហាក់កាក់កបខ្លាំង ក្រោយមហាជនឃើញ រូបនាងនិងមិត្តភក្តិ ហោះទៅដើរលេងអ៉ឺរ៉ុប ប្រទេសបារាំង កាលពីប៉ុន្មានសប្តាហ៍មុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មិនត្រឹមតែហោះទៅបារាំងនោះឡើយ រូបនាងនិងមិត្តភក្តិ ព្រមទាំងគូស្នេហ៍ ឆ្លៀតពេលល្អ បន្តហោះទៅលេងដល់ប្រទេសស្វីស ដែលល្បីតគ្នាជាឋានសួគ៌លើគោក ប្រទេសដែលមានតំបន់ទេសចរណ៍ថ្លៃជាងគេបំផុតទៀត មិនសរសើរមិនបានឡើយ នេះបានគេហៅថា មេម៉ាយសប្បាយចិត្តចំតែម្តង មិនខ្វាយខ្វល់មានលុយគឺដើរលេងសប្បាយ បំបាត់ទុក្ខ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]