តារាកម្សាន្ត៖ ចាប់ប្រឡូកអាជីពជាតារាចម្រៀងដែលទទួលបានភាពល្បីល្បាញមកទល់នឹងពេលបច្ចុប្បន្ន លោកប៉ុន សុណារិន ឬដែលមហាជន និងអ្នកគាំទ្រស្គាល់ជាទូទៅថាជាលោកខេម​នោះ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ដោយកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសសម្លេងស្អករូបនេះ បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

ជាក់ស្តែងនៅក្នុងរូបថតនោះ គេសង្កេតឃើញលោកខេម នៅខាងឆ្វេងដៃមានស្ទាយ៍សក់បះ ពាក់ខោរលុង និងអាវស្បែក ព្រមទាំងឃើញមានមិត្តភក្តិពីរររូបផ្សេងទៀត ស្លៀកសម្លៀកបំពាក់និងតុបតែងម៉ូតសក់ដូចគ្នា អមដោយខ្សែក្រវ៉ាត់ក្បាលធំ រហូតមានអ្នកគាំទ្រមួយចំនួនលាន់មាត់សរសើរថាអ្នកទាំងបីពូកែតែងខ្លួនមើលមួយភ្លែតស្មានតែជាតារាkpop កូរ៉េតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា លោកខេម បានចាប់ប្រឡូកអាជីពជាតារាចម្រៀងដំបូងក្នុង​ឆ្នាំ ​២០០៧ ដោយតារា​ប្រុសរូប​នេះ​ បាន​​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Boy Band របស់​ស្ថានីយ​ទូរទស្សន៍ CTN និងបានប្រឡង​ជាប់​ជា​តារា​ចម្រៀង​ប្រចាំ​ស្ថានីយទូរទស្សន៍ដ៏ល្បីមួយ​នេះថែមទៀតផង៕

ចង់ឃើញថាតើលោកខេម និងមិត្តរួមក្រុមសង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកខេម
លោកខេម
លោកខេម
លោកខេម
លោកខេម
លោកខេម និងមិត្តរួមក្រុមកាលពី១៥ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម