រាជធានីភ្នំពេញ ៖ ពិតណាស់ ពិធីការិនី យុគ ចិន្តា ជាសិល្បការិនីសែនគម្រូនិងទទួលបាន ការគោរពស្រលាញ់ពេញចិត្ត ពីតារារួមទ្រនំទាំងចាស់ទាំងក្មេង និងបងប្អូនខ្មែរយ៉ាងច្រើន គិតមកដល់ពេលនេះ ជាង២០ឆ្នាំហើយ។

ជាងនេះទៅទៀត អ្នកនាង យុគ ចិន្តា​ ត្រូវគេដឹងច្បាស់ថា ជាសេដ្ឋីលាក់មុខម្នាក់ផងដែរ មានដីច្រើនកន្លែងនិងជំនួញពេញក្នុងដៃ តែមិនធ្លាប់ក្អេងក្អាងឡើយ រីឯជីវិតគ្រួសារវិញ តារាស្រីជើងចាស់រូបនេះ មានកូនស្រីបណ្តូលចិត្តតែម្នាក់ប៉ុណ្ណោះ ផ្ទុយទៅវិញ មហាជនផ្ទុះការកោតសរសើរតារាស្រីរូបនេះ មិនបណ្តោយឲ្យកូនស្រីដេកស៊ីលើគំនរប្រាក់ ដែលចាយមិនអស់របស់គ្រួសារ បង្ហាត់បង្រៀនកូនរកស៊ីតាំងពីនៅវ័យត្រឹមតែ​ ១០ផ្លាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតមកដល់ពេលនេះ កូនស្រីពេញរូបពេញរាងវ័យ១៨ឆ្នាំហើយ តែមើលទៅ រកស៊ីខ្នាស់ខ្នែងណាស់ មិនត្រឹមជួយម្តាយ គ្រប់គ្រងភោជនីយដ្ឋាននោះឡើយ រូបនាងនៅឆ្លៀតLiveលក់លើបណ្តាញសង្គម ស្ទើរគ្រប់មុខ មិនថា គ្រឿងសម្អាង ខោអាវពីហាងអ្នកម៉ាក់ សម្ភារៈផ្ទះបាយ មានទាំងឆ្នាំង ខ្ទះ មិនខ្វាយខ្វល់ពី រឿងនាមខ្លួនតែម្នាក់របស់តារាខ្មែរល្បីឈ្មោះ មានទ្រព្យសម្បត្តិស្ទើរចាយមិនអស់នោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា