តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញារ៉េត ស៊ូហ្សាណា តារាចម្រៀងវ័យក្មេងសមត្ថភាពខ្ពស់ប្រចាំផលិតកម្មរស្មីហង្សមាស បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ ដោយក្នុងឱកាសនៃពិធីខួបកំណើតចូលដល់វ័យ២២ឆ្នាំ តារាស្រីវ័យក្មេងរូបនេះអញ្ជើញសុទ្ធតែកំពូលតារាចម្រៀងល្បីៗចូលរួមតែម្តង។

ជាក់ស្តែង អមដោយការរចនាដេគ័រកម្មវិធីបានយ៉ាងស្រស់ស្អាត គេក៏សង្កេតឃើញមានការចូលរួមពីសំណាក់តារាចម្រៀងប្រុសស្រីល្បីៗដែលជារៀមច្បង និងជាមិត្តភក្ភិរបស់កញ្ញារ៉េត ស៊ូហ្សាណា ក្នុងនោះមានដូចជា អ្នកនាងឱក សុគន្ធកញ្ញា អ្នកនាងសុគន្ធនីសា ស្រីនា លោកនីរតនា កូនប្រុសលោកព្រាបសុវត្ថិ លោកនភាល័យ អ្នកនាង ចាន់កែវនិមល ព្រមទាំងវត្តមានរបស់តារាចម្រៀង និង influencerល្បីៗជាច្រើនរូបថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា កញ្ញារ៉េត ស៊ូហ្សាណា បានទទួលភាពល្បីល្បាញ និងការគាំទ្រខ្លាំងបន្ទាប់ពីតារាស្រីរូបនេះបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia៕

ចង់ឃើញថាពិធីខួបកំណើតរបស់កញ្ញារ៉េត ស៊ូហ្សាណា អធិកអធមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

កញ្ញារ៉េត ស៊ូហ្សាណា 
កញ្ញារ៉េត ស៊ូហ្សាណា 
ទិដ្ឋភាពក្នុងពិធីខួបកំណើតកញ្ញារ៉េត ស៊ូហ្សាណា 
ទិដ្ឋភាពក្នុងពិធីខួបកំណើតកញ្ញារ៉េត ស៊ូហ្សាណា 
អ្នកនាងសុគន្ធនីសា និងកញ្ញារ៉េត ស៊ូហ្សាណា 
ទិដ្ឋភាពក្នុងពិធីខួបកំណើតកញ្ញារ៉េត ស៊ូហ្សាណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា