រាជធានីភ្នំពេញ ៖ ទោះមិនមែនជា តារាល្បីឈ្មោះបោះសម្លេងខ្លាំងណាស់ណា ក្នុងសម័យបច្ចុប្បន្ន តែតារាសម្តែងជើងចាស់ រាជនីសម្រស់ដូចជា អ្នកនាង លី ម៉ារីណា នៅតែរក្សាប្រជាប្រិយភាពទីផ្សារការងារ រហូតដល់ពេលបច្ចុប្បន្ន មិនធ្លាប់បាត់ឈ្មោះពីវិស័យសិល្បៈសោះឡើយ។

ជាងនេះទៅទៀត តាំងពីស្គាល់រូបនាងមក អ្នកនាង ម៉ារីណា ជាតារាស្រីម្នាក់មិនមានព័ត៌មានអាស្រូវស្អុយឈ្មោះ សូម្បីតែម្តង មិនតែប៉ុណ្ណោះ គេតែងឃើញតារាសម្តែងរូបនេះ មានទឹកមុខញញឹមស្រស់បស់ ធ្វើឲ្យមនុស្សម្នាឃើញមុខមាត់របស់នាងហើយ តែងរីករាយសប្បាយចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ស្រាប់តែយប់មិញនេះ ផ្អើលអស់បណ្តាអ្នកគាំទ្រ ក្រោយតារាស្រីរូបនេះ Liveផ្សាយបន្តផ្ទាល់ លើបណ្តាញសង្គម ម៉ោងជិត៤ទៀបភ្លឺ ទ្រហោយំ ដោយភ្នែកមានសភាពហើមក្រហមខ្លាំង ធ្វើឲ្យហ្វេនៗផ្ទុះចម្ងល់មានរឿងអ្វី ក្នុងនោះ អ្នកនាង មិនបានបញ្ជាក់ច្បាស់ពីមូលហេតុឲ្យពិតប្រាកដណាមួយឡើយ គ្រាន់បង្ហើបថា រូបនាងសម្រេចLiveជិតភ្លឺបែបនេះ ព្រោះចង់ឲ្យព្រឹកឆាប់ៗ មួយវិញទៀត ក្នុងនោះ រូបនាងក៏បន្តថា នរណាមិនស្តាយ បើវាជាកម្លាំងញើសឈា.មរបស់ខ្លួន ឈឺក៏មិនហ៊ានឈឺ ហត់ក៏មិនហ៊ានថា ប្រឹងពីមួយថ្ងៃទៅមួយថ្ងៃ គ្មានពេលសម្រាកយ៉ាងដូច្នេះនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង លី ម៉ារីណា
  អ្នកនាង លី ម៉ារីណា
  អ្នកនាង លី ម៉ារីណា
  អ្នកនាង លី ម៉ារីណា
  អ្នកនាង លី ម៉ារីណា
  អ្នកនាង លី ម៉ារីណា និងគ្រួសារ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា