ភ្នំពេញ៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយដែលគេតែងតែសង្កេតឃើញសិល្បៈការិនីជាច្រើន បានផ្អាកការងារសិល្បៈ បន្ទាប់ពីពួកគេរៀបការមានស្វាមី និងបង្កើតកូនរួច ដើយសារហេតុផលខុសៗគ្នា ដោយអ្នកខ្លះរវល់គ្រប់គ្រលើមុខជំនួញ មើលថែកូនជាដើម។ បើទោះបី មានតារាមួយចំនួនបានផ្អាកការងារសិល្បៈ ប៉ុន្តែនៅតែមានមហាជន និងហ្វេនចាំតាមដាន ចង់ដឹងចង់ឮពីជូវិតឯកជន និងការរស់នៅប្រចាំថ្ងៃដដែល។
ម្យ៉ាងវិញទៀត បន្ទាប់ពីផ្អាកការងារឈប់ទទួលថតមួយរយៈធំអស់ជាច្រើនឆ្នាំនោះ ក៏មានតារាមួយចំនួនងាកមកចាប់អាជីពសិល្បៈវិញម្ដងទៀត ដោយសារក្ដីស្រលាញ់មិនអាចកាត់ផ្ដាច់បាន។ ក្នុងនោះដែរ បន្ទាប់ពីសិល្បការិនីជាច្រើនត្រឡប់មកធ្វើការងារសិល្បៈដូចពីមុននោះ គេឃើញមានហ្វេនចាំស្វាគមន៍ និងនៅតែបន្តគាំទ្រច្រើនមិនចាញ់កាលពីមុនឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ តារាដែលធ្លាប់ផ្អាកការងារសិល្បៈរាប់ឆ្នាំ តែក្រោយត្រឡប់មកចូលសិល្បៈវិញ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុននោះមានដូចជា៖
១៖ អ្នកនាង យក់ ថិតរដ្ឋា
តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា ធ្លាប់បានបាត់មុខពិសិល្បៈច្រើនឆ្នាំ ប៉ុន្តែនាងបានវិលត្រឡប់មកវិញ ជាមួយការងារជាតារាចម្រៀងដដែល និងមានការគាំទ្រខ្លាំងពីមហាជន។


២៖ អ្នកនាង គង់ ចាន់ស្រីមុំ
ក្រោយរៀបការ តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ បានផ្អាកការងារសិល្បៈមួយរយៈធំ ហើយការវិលត្រឡប់មកវិថីសិល្បៈវិញ នាងបានធ្វើជាពិធីការិនី ដែលខុសពីជំនាញពីមុនដែលនាងធ្លាប់ធ្វើកន្លងមក។


៣៖ អ្នកនាង សុខ ស្រីនាង
ជាការពិត ក្រោយរៀបការ អ្នកនាង សុខ ស្រីនាង ក៏ធ្លាប់បានផ្អាកពីការងារសិល្បៈអស់ជាច្រើនឆ្នាំផងដែរ តែក្រោយលែងលះជាមួយស្វាមីរួច នាងក៏ត្រឡប់ចូលសិល្បៈវិញ និងមានហ្វេនជាច្រើនចាំគាំទ្រនាង។


៤៖ អ្នកនាង ពេជ្រ សូលីកា
ប្រិយមិត្តមួយចំនួនធំប្រាកដជាបានដឹង ដោយប៉ុន្មានឆ្នាំមុនអ្នកនាង ពេជ្រ សូលីកា បានបាត់មុខពីវិស័យសិល្បៈ ធ្វើឲ្យហ្វេននឹកការសម្ដែង និងសម្លេងច្រៀងរបស់នាងគ្រប់គ្នា តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានត្រឡប់មកវិញ ហើយមានសន្ទុះការគាំទ្រខ្លាំងផងដែរ។


៥៖ អ្នកនាង សឿ សុធារ៉ា
តារាសម្ដែងជើងចាស់ អ្នកនាង សឿ សុធារ៉ា ត្រូវបានគេដឹងផងដែរថានាងបានបាត់មុខពីសិល្បៈជាង១០ឆ្នាំ ហើយថ្មីៗនេះនាងទើបតែចូលសិល្បៈវិញ ហើយបច្ចុប្បន្ននាងទទួលបានការងារច្រើន ជាពិសេសថតរឿងតែម្ដង។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]