រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ មហាជនគ្រប់គ្នាសុទ្ធតែស្គាល់ ពិធីការិនីល្បីឈ្មោះបោះសម្លេង អ្នកនាង គង់ ចាន់ស្រីមុំ ដែលត្រូវអ្នកលេងបណ្តាញសង្គម ដាក់រហ័ស្សនាមជា Chompooខ្មែរ ដោយសារតែ រូបនាងនិយមស្ទាយ៍ប្លែក និងថ្មីៗ គ្មាននរណាធ្លាប់មាននៅក្នុងស្រុកឡើយ។

មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្ររូបនាង ក៏ដឹងច្បាស់ថា តារាស្រីរូបនេះ និយមនូវការផ្តិតយករូបថតផ្ទាល់ខ្លួនជាខ្លាំង ពេលត្រូវទៅដើរលេងកម្សាន្តម្តងណា រូបនាងតែងយកឈុតនិងរបស់របរសម្រាប់ថត មួយឡានទៅតាម លើសពីនេះទៅទៀត ស្ទាយ៍ថតរូបនិងឈុត ចេញថ្មីបន្តកន្ទុយតែម្តង ធ្វើឲ្យមហាជន និងសិល្បករដូចគ្នា នរណាៗក៏សរសើរអស់ពីពោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន និងវៀតណាម តារាស្រីរូបនេះ ក៏នៅតែពាំនាំអ្វីដែលប្លែក ខណៈតារាខ្មែរជាច្រើននាក់ គេស្លៀកពាក់ក្នុងឈុតចិនធម្មតា​ តែបើក្រឡេកទៅមើលរូបនាង ធ្វើឲ្យហ្វេនៗចំហមាត់ ទះក្បាល ហួសចិត្ត ព្រោះឈុតនេះ ថ្មីៗអស់គេឯង មនុស្សធម្មតានឹកមិនចេញឡើយ ចេះច្នៃយកគោមមកធ្វើជា សំពត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ